នាយករដ្ឋមន្រ្តីស៊ុយអែតអំពាវនាវឱ្យមាន​ភាព​ស្ងប់ស្ងាត់ បន្ទាប់ពីក្រុមបាតុករ​​បានដុតគម្ពីរកូរ៉ាន

Chia sẻ
(VOVWORLD) - កាលពីថ្ងៃទី ៣០ ខែមិថុនា នាយករដ្ឋមន្ត្រីស៊ុយអែត លោក Ulf Kristersson បានអំពាវនាវឱ្យមានភាពស្ងប់ស្ងាត់ បន្ទាប់ពីក្រុមបាតុករបានដុតគម្ពីរកូរ៉ាននៅខាងក្រៅវិហារអ៊ីស្លាមមួយក្នុងរដ្ឋធានី Stockholm កាលពីថ្ងៃទី ២៨ ខែមិថុនា។
នាយករដ្ឋមន្រ្តីស៊ុយអែតអំពាវនាវឱ្យមាន​ភាព​ស្ងប់ស្ងាត់ បន្ទាប់ពីក្រុមបាតុករ​​បានដុតគម្ពីរកូរ៉ាន - ảnh 1នាយករដ្ឋមន្ត្រីស៊ុយអែត លោក Ulf Kristersson។ (រូបថត៖AFP/TTXVN)

ឧបទ្ទវហេតុនេះបានកើតឡើងនៅពេលចាប់ផ្តើមពិធីបុណ្យ Eid al-Adha របស់ជនអ៊ីស្លាម។ បន្ទាប់ពីទទួលបានការអនុញ្ញាតពីប៉ូលីសស៊ុយអែតឱ្យធ្វើបាតុកម្មនោះ Salwan Momika អាយុ ៣៧ ឆ្នាំបានដុតគម្ពីរកូរ៉ានក្នុងអំឡុងពេលធ្វើបាតុកម្មនៅទីលាន Medborgarplatsen ទល់មុខប្រាសាទដ៏ធំបំផុតរបស់ Stockholm ។

ប្រទេសអេមីរ៉ាត់អារ៉ាប់រួម(UAE) និងម៉ារ៉ុក បានកោះហៅឯកអគ្គរដ្ឋទូតស៊ុយអែតដើម្បីបង្ហាញពីការប្រឆាំងជំទាស់យ៉ាងដាច់ខាត់។ នៅអ៊ីរ៉ាក់ ក្រុមបាតុករបានវាយប្រហារស្ថានទូតស៊ុយអែតនៅទីក្រុងBaghdad ដើម្បីប្រឆាំងនឹងឧប្បត្តិហេតុនេះ។

ឆ្លើយតបទៅនឹងឧប្បត្តិហេតុនេះ នាយករដ្ឋមន្ត្រីស៊ុយអែត លោក Kristersson បានសារភាពថា គ្មានហេតុផលណាមួយដើម្បី "ប្រមាថអ្នកដទៃ" ប៉ុន្តែលោកក៏បានសង្កត់ធ្ងន់ថា មិនអាចព្រមទទួលយកបានករណីដែលមនុស្សជាច្រើនអ្នកបំផ្លិចបំផ្លាញស្ថានទូតស៊ុយអែតប្រចាំនៅប្រទេសដទៃបានឡើយ។ លោក Kristersson ក៏បានវាយតម្លៃថា ពិតជាពិបាកគណនាអំពីផលវិបាកនៃឧបទ្ទវហេតុនេះ៕

ប្រតិកម្មទៅវិញ