នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc៖ ប្រភពធនធានធំជាងគេសម្រាប់ការអភិវឌ្ឍន៍របស់ប្រទេសជារិគឺសក្តានុពលនៃមនុស្ស

Chia sẻ
(VOVWORLD) - នារសៀលថ្ងៃទី ៨ ខែវិច្ឆិកា អញ្ជើញថ្លែង មតិ ដើម្បីបញ្ជាក់ពីបញ្ហាពាក់ព័ន្ធនិងឆ្លើយសំណួរ ដេញ ដោលរបស់សមាជិកសភា នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ឆ្នាំ ២០១៩ គឺជាឆ្នាំទី ២ ជាបន្តបន្ទាប់ ដែលវៀតណាមត្រូវបានព្យាករណ៍ថា នឹងឈានដល់និងលើសទាំងស្រុង នូវគោលដៅដែលបានដាក់ចេញទាំង ១២/១២ ដែលក្នុងនោះ គោលដៅចំនួន ៥ បានលើស ពីផែនការដែលបានដាក់ចេញ។ 
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc៖ ប្រភពធនធានធំជាងគេសម្រាប់ការអភិវឌ្ឍន៍របស់ប្រទេសជារិគឺសក្តានុពលនៃមនុស្ស - ảnh 1 លោកនាយករដ្ឋមន្ត្រី អញ្ជើញឆ្លើយសំណួរសួរដេញដោលរបស់សមាជិកសភា

លទ្ធផលទាំងនេះនឹងខ្ពស់ជាង ប្រសិនបើយើងទាំងអស់គ្នា នឹងធ្វើសកម្មភាពយ៉ាងខ្លាំង ដើម្បីដកចេញនូវការលំបាកនៃបញ្ហាសេដ្ឋកិច្ច។ ស្តីពីគំរោងការណ៍ជាតិសំខាន់ៗមួយចំនួននាពេលខាងមុខ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអះអាងថា៖ “ទាក់ទងនឹងគម្រោងព្រលានយន្តហោះ Long Thanh និងផ្លូវល្បឿនលឿនខាងជើង - ខាងត្បូង នៃភាគខាងកើតនោះ នេះគឺជាគម្រោងដែលត្រូវបានរដ្ឋសភាអនុម័ត លើគោលនយោបាយវិនិយោគដោយមានអាទិភាពក្នុងការ បែងចែកដើមទុន។ រដ្ឋាភិបាលបានដឹកនាំការអនុវត្តន៍យ៉ាងសកម្ម។ លោកនាយករដ្ឋមន្រ្តីក៏បានរាយការណ៍ជូនរដ្ឋសភាថា ខេត្ត Dong Nai បានសន្យាប្រគល់ទីតាំងនៅដើមឆ្នាំ ២០២០ ដើម្បីចាប់ផ្តើមការសាងសង់នៅដើមឆ្នាំ ២០២១; ការធ្វើបង្ហើយដំណាក់កាលទី ១ នឹងបញ្ចប់នៅឆ្នាំ ២០២៥”។

ទាក់ទងនឹងការអភិវឌ្ឍតំបន់ដីសណ្តទន្លេ Cuu Long ដើម្បីសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ លោកនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា រដ្ឋាភិបាលបាននឹងកំពុងផ្តោតលើការដឹកនាំនិងប្តេជ្ញាបញ្ចប់ខ្សែផ្លូវសំខាន់ៗ ដែលតភ្ជាប់មូលដ្ឋានក្នុងតំបន់។ យោងតាមនាយករដ្ឋមន្រ្តី នៅក្នុងសម័យប្រជុំនេះ សមាជិកសភាបានសម្តែងការយកចិត្តទុកដាក់និងការព្រួយបារម្ភ អំពីការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ លើដែនទឹករបស់វៀតណាម ដែលបានកំណត់ដោយច្បាប់អន្តរជាតិនៅសមុទ្រខាងកើតនោះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានមានប្រសាសន៍ថា៖ “ក្រោមការដឹកនាំរបស់បក្សនោះ និងឈរលើមូលដ្ឋានច្បាប់ជាក់លាក់ ក្នុងរយៈពេលកន្លងមក វៀតណាមបានការពារយ៉ាងរឹងមាំនិងខ្ជាប់ខ្ជួននូវបូរណភាពទឹកដី និងអធិបតេយ្យភាពលើសមុទ្រ។ រដ្ឋាភិបាលវៀតណាមនឹងបន្តដឹកនាំកម្លាំងមានសមត្ថ កិច្ច ដើម្បីអនុវត្តសកម្មភាពអនុវត្តច្បាប់ដោយមានដំណោះស្រាយសមស្រប ដើម្បីធានាបរិយាកាសអភិវឌ្ឍន៍ប្រកបដោយសន្តិភាព ប៉ុន្តែមិនអត់ឧិន ជាមួយនឹងសកម្មភាពរំលោភលើអធិបតេយ្យភាពនិងយុត្តាធិការរបស់វៀតណាមនៅសមុទ្រខាងកើតនៅឡើយ។ ទន្ទឹមនឹងនេះ វៀតណាមក៏បានឆ្លៀតយកការគាំទ្រនិងកិច្ចព្រមព្រៀងពីមិត្តភក្តិអន្តរជាតិពីបណ្តាប្រទេសនិងកម្លាំងដែលស្រឡាញ់សន្តិភាពនិងយុត្តិធម៌”។

នៅក្នុងសុន្ទរកថារបស់លោកនាយករដ្ឋមន្រ្តីក៏បានបញ្ជាក់ថា៖ ធនធានអភិវឌ្ឍន៍ដ៏ធំបំផុតរបស់ប្រទេសគឺប្រជាជន ពោលគឺប្រជាជនវៀតណាមជិត ១០០ រយលាននាក់តែម្តង ។ បក្សនិងរដ្ឋនិងប្រព័ន្ធនយោបាយទាំងមូល បានប្តេជ្ញាចិត្តថានឹងខិតខំប្រឹងប្រែងថែរក្សាប្រជាជនទាំងអស់ក្នុងការថែទាំសុខភាព ការអប់រំនិងមានការងារធ្វើ។ ទន្ទឹមជាមួយគ្នានោះ ពលរដ្ឋវៀតណាមគ្រប់រូប សុទ្ធទែមានឱកាសអនុវត្តន៍បំណងប្រាថ្នារបស់ខ្លួនក្នុងការធ្វើអ្នកមានស្របច្បាប់និងអភិវឌ្ឍន៍លទ្ធភាពរបស់ខ្លួនលើទឹកដីកំណើតរបស់ខ្លួន៕

ប្រតិកម្មទៅវិញ