នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc ស្នើអោយក្រសួងនិងស្ថាប័ននានាបង្កលក្ខណៈងាយស្រួលសម្រាប់ការចាប់ផ្តើមអាជីវកម្មប្រកបដោយជោគជ័យ

Chia sẻ

(VOVWORLD) -  ទាក់ទងទៅនឹងសារព័ត៌មានស្តីពី បញ្ហាចាប់ផ្តើមអាជីវកម្មនោះ  នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានស្នើទៅក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ក្រសួងព័ត៌មាននិងគមនាគមន៍និងមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ ផ្តោតការយកចិត្តទុកដាក់ តាមដាននិងបង្កលក្ខណៈងាយស្រួលដើម្បីការចាប់ផ្តើមអាជីវកម្មប្រកបដោយជោគជ័យ។

នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc ស្នើអោយក្រសួងនិងស្ថាប័ននានាបង្កលក្ខណៈងាយស្រួលសម្រាប់ការចាប់ផ្តើមអាជីវកម្មប្រកបដោយជោគជ័យ - ảnh 1នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ថ្លែងក្នុងពិធី  

មុននោះ កាសែតអេឡិចត្រូនិកយុវជន នៅថ្ងៃទី ២០ ខែកក្កដាឆ្នាំ ២០១៩ មានខ្លឹមសារថា៖“ចលនាចាប់ផ្តើមអាជីវកម្មកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស កំពុងឈានទៅរក “ រលកទី៣” នៃបច្ចេកវិទ្យា Deep Tech។ បើនិយមន័យពី Deep Tech គឺមានន័យដូចជាក្រុមហ៊ុនបច្ចេកវិទ្យាដែលស្រាវជ្រាវនិងអភិវឌ្ឍផលិតផលក្នុងកម្រិតស្រាវជ្រាវវិទ្យាសាស្ត្រខ្ពស់។ យោងតាមអ្នកជំនាញថា ផ្នែកដែលមានសមត្ថភាពខ្ពស់ក្នុងការអនុវត្តបច្ចេក វិទ្យា Deep Tech ខ្ពស់នៅវៀតណាម រួមមានកសិកម្ម ការប្រើប្រាស់ សេវាកម្ម សុខា ភិបាល ដោយសារឧត្តមភាពនៃចំនួនប្រជាជននិងល្បឿនបន្សាំនឹងបច្ចេកវិទ្យាយ៉ាងឆាប់រហ័ស”។ ចំណែកឯកាសែតអេឡិចត្រូនិក Bnews នៅថ្ងៃទី ១៨ ខែកក្កដាឆ្នាំ ២០១៩ មានខ្លឹមសារថា “គេហទំព័រ  Techinasia បានវាយតម្លៃថា វៀតណាមជាម្ចាស់ប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្មដែលរីកលូតលាស់លឿនបំផុតមួយនៅលើពិភព លោក ដែលស្ទើរតែដេញតាមអត្រាកំណើនចាប់ផ្តើមអាជីវកម្មរបស់សិង្ហបុរី និងឥណ្ឌូ នេស៊ី ដែលជាបណ្តាប្រទេសឈានមុខក្នុងអាស៊ាន។ ម្យ៉ាងវិញទៀត វៀតណាមមានឧត្តមភាពដោយមានធនធានបច្ចេកវិទ្យាខ្ពស់ ប៉ុន្តែតម្លៃសមរម្យ ដោយបានគេប៉ាន់ប្រមាណថានឹងឈរនៅចំណាត់ថ្នាក់លេខ ៣ លើពិភពលោកអំពីចំនួនវិស្វករក្នុងរយៈពេល ៥ ឆ្នាំខាងមុខ”៕

ប្រតិកម្មទៅវិញ