នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញ​ជាអធិបតី​ក្នុង​ពិធី​ទទួលបដិសណ្ឋារកិច្ចនាយករដ្ឋមន្ត្រីលុចសំបួមកបំពេញទស្សនកិច្ច ជាផ្លូវការនៅវៀតណាម

Chia sẻ
(VOVWORLD) - ពិធីទទួលបដិសណ្ឋារកិច្ចត្រូវបានរៀបចំឡើងយ៉ាងមហោឡារិកតាមពិធីការជូនចំពោះប្រមុខរដ្ឋាភិបាលបរទេសអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម។ បន្ទាប់មក នាយករដ្ឋមន្ត្រីទាំងពីររូបបានអញ្ជើញជួបពិភាក្សាការងារនៅទីស្នាក់ការរដ្ឋាភិបាល។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញ​ជាអធិបតី​ក្នុង​ពិធី​ទទួលបដិសណ្ឋារកិច្ចនាយករដ្ឋមន្ត្រីលុចសំបួមកបំពេញទស្សនកិច្ច ជាផ្លូវការនៅវៀតណាម - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចនាយករដ្ឋមន្ត្រីលុចសំបួមកបំពេញទស្សនកិច្ច ជាផ្លូវការនៅវៀតណាម

នាព្រឹកថ្ងៃទី ៤ ឧសភា នៅវិមានប្រធាធានរដ្ឋ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចនាយករដ្ឋមន្ត្រីលុចសំបួ លោក Xavier Bettel និងគណៈប្រតិភូជាន់ខ្ពស់លុចសំបួ មកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ឧសភា។

ពិធីទទួលបដិសណ្ឋារកិច្ចត្រូវបានរៀបចំឡើងយ៉ាងមហោឡារិកតាមពិធីការជូនចំពោះប្រមុខរដ្ឋាភិបាលបរទេសអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម។ បន្ទាប់មក នាយករដ្ឋមន្ត្រីទាំងពីររូបបានអញ្ជើញជួបពិភាក្សាការងារនៅទីស្នាក់ការរដ្ឋាភិបាល។

មុនពិធីទទួលបដិសណ្ឋារកិច្ច លោកនាយករដ្ឋមន្ត្រី លុចសំបួ បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណខ័ន្ធលោកប្រធាហូជីមិញ នៅវិមានកម្កល់សព គោរពវិញ្ញាណខ័ន្ធវីរយុទ្ធជនពលីនៅស្តូប Bac Son និងទស្សនាមណ្ឌលកេរ្កិ៍ដំណែលលោកប្រធានហូជីមិញនៅទីក្រុងហាណូយ។

ដំណើរទស្សនកិច្ចនៅវៀតណាមគឺជាដំណើរទស្សនកិច្ចផ្លូវការដើមដំបូងនៅខាងក្រៅ
អឺរ៉ុបរបស់នាយករដ្ឋមន្ត្រីលុចសំបួក្នុងឆ្នាំនេះ ហើយក៏ជាដំណើរទស្សនកិច្ចនៅវៀតណាមដើមដំបូងរបស់នាយករដ្ឋមន្ត្រីលុចសំបួក្នុងរយៈពេលជាង ២០ ឆ្នាំកន្លងទៅ ព្រមទាំងជាសកម្មភាពកិច្ចការបរទេសជាន់ខ្ពស់ដើមដំបូង ក្នុងឱកាសរំលឹកខួបលើកតី៥០ ទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងលុចសំបួ (១៩៧៣ - ២០២៣)។ ដំណើរទស្សនកិច្ចនេះធ្វើឡើងក្រោយរយៈពេលត្រឹមតែ៥ខែប៉ុណ្ណោះ ក្រោយពីលោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh បានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅលុចសំបួ (ខែធ្នូ ឆ្នាំ២០២២) ផងដែរ៕

ប្រតិកម្មទៅវិញ