ទិដ្ឋភាពនៃជំនួប (រូបថត៖ TTXVN) |
នៅក្នុងជំនួបនេះ លោក Nguyen Xuan Phuc បានជឿជាក់ថាលោក Nguyen Chi Linh ប្រធានក្រុមប្រឹក្សាប៊ីស្សពវៀតណាម និងគណៈកម្មាធិការអចិន្ត្រៃយ៍ក្នុងអាណត្តិថ្មីនឹងបន្តអនុវត្តយ៉ាងល្អប្រសើរនូវច្បាប់របស់រដ្ឋ ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងការកសាងនិងការពារមាតុភូមិវៀតណាម។ ក្នុងឱកាសនេះ លោក Nguyen Xuan Phuc ក៏បានជូនដំណឹងអំពីលទ្ធផលដ៏លេចធ្លោជាច្រើនដែលសម្រេចបាននៅក្នុងការកសាងនិងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ប្រទេសនាឆ្នាំ ២០១៩ និងលើសគោលដៅចំនួន ១២ ដែលរដ្ឋសភាបានប្រគល់ជូនផងដែរ។ ម្យ៉ាងវិញទៀត នាឆ្នាំ ២០១៨ ទំនាក់ទំនងរបស់វៀតណាមជាមួយបណ្តាប្រទេសផ្សេងៗត្រូវបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរ ដែលក្នុងនោះមានទំនាក់ទំនងជាមួយវ៉ាទីកង់ផងដែរ៕