រដ្ឋមន្ត្រី ប្រធានខុទ្ទកាល័យរដ្ឋាភិបាល លោក Tran Van Son បានអញ្ជើញទទួលលោកនាយករដ្ឋមន្ត្រី Pham Minh Chinh នៅអាកាសយានដ្ឋាន Noi Bai (រូបថត៖ VGP/Nhat Bac) |
ក្នុងរយៈពេល ៨ ថ្ងៃនៅសហរដ្ឋអាមេរិក និងប្រេស៊ីល នាយករដ្ឋមន្ត្រី លោក Pham Minh Chinh មានសកម្មភាពជាបន្តបន្ទាប់ ពោលគឺមានសកម្មភាពជាង ៧០ នៅទីក្រុងចំនួន ៥(នៅសហរដ្ឋអាមេរិក គឺទីក្រុង San Francisco, Washington D.C, New York; នៅប្រេស៊ីលគឺទីក្រុង Sao Paulo និងទីក្រុង Brasilia)។
ទោះបីជាមានកម្មវិធីការងារដ៏មមាញឹក ទាំងនៅសហរដ្ឋអាមេរិក និងប្រេស៊ីលក៏ដោយ ប៉ុន្តែលោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានចំណាយពេលជួបសំណេះសំណាលជាមួយអាណិកជនវៀតណាម និងជួបជាមួយមិត្តភ័ក្តិពីសហរដ្ឋ អាមេរិក និងប្រេស៊ីល ដែលជាអ្នកស្រឡាញ់ និងបានរួមចំណែកយ៉ាងច្រើនសម្រាប់ទំនាក់ទំនងវៀតណាម - សហរដ្ឋអាមេរិក; វៀតណាម-ប្រេស៊ីល។ តាមនោះ រួមចំណែករឹតបន្តឹងមនោសញ្ចេតនាមាតុភូមិ ជាមួយអាណិកជន និងចំណង់សាមគ្គីភាព ជាមួយមិត្តភក្តិអាមេរិក និងប្រេស៊ីល; ប្រមូលផ្តុំកម្លាំងសម្រាប់ការអភិវឌ្ឍន៍របស់ វៀតណាម និងពូនជ្រុំទំនាក់ទំនងរបស់វៀតណាមជាមួយបណ្តាប្រទេស។
ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានទទួលជោគជ័យយ៉ាងត្រចះត្រចង់ ដោយសម្រេចបានរាល់គោលដៅ និងភារកិច្ច ក្នុងការអនុវត្តជាក់ស្តែងគោលនយោបាយការបរទេសរបស់វៀតណាម៕