នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ជួបសំណេះសំណាលជាមួយសមាគមមិត្តភាពរុស្ស៊ី-វៀតណាមនិងសមាគមអតីតជំនាញការយោធារុស្សីដែលធ្លាប់ជួយវៀតណាមនាគ្រាគ្រាសង្គ្រាម

Chia sẻ

(VOVWORLD) - នារសៀលថ្ងៃទី ២៣ ខែឧសភា (ម៉ោងក្នុងស្រុក) នៅរដ្ឋធានីមូស្គូ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបសំណេះសំណាលជាមួយតំណាងសមាគមមិត្តភាពរុស្ស៊ី - វៀតណាម និងសមាគមអតីតជំនាញការយោធារុស្ស៊ីដែលធ្លាប់ជួយវៀតណាមអំឡុងពេលសង្គ្រាម។

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ជួបសំណេះសំណាលជាមួយសមាគមមិត្តភាពរុស្ស៊ី-វៀតណាមនិងសមាគមអតីតជំនាញការយោធារុស្សីដែលធ្លាប់ជួយវៀតណាមនាគ្រាគ្រាសង្គ្រាម - ảnh 1 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងតំណាងក្នុងពីធី (រូបថតៈ TTXVN)

នៅក្នុងពិធីនេះ ប្រធានសមាគមមិត្តភាពរុស្ស៊ី - វៀតណាម លោក Vladimir Buianov បានតាងនាមសមាគម  ប្រគល់គ្រឿងឥស្សរិយយមិត្តភាពជូនលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ដោយគោរព។

ថ្លែងមតិក្នុងជំនួបសំណេះសំណាល  ប្រធានសមាគមមិត្តភាពរុស្ស៊ី - វៀតណាម លោក Vladimir Buianov និងប្រធានសមាគមអតីតជំនាញការយោធារុស្ស៊ីដែលធ្លាប់ជួយ វៀតណាមនាគ្រាសង្គ្រាម លោក  Nikolay Kolesnik បានជម្រាបជូននាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc នូវលទ្ធផលលេចធ្លោដែលសមាគមទាំងពីរបានអនុវត្តក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងនោះមានសកម្មភាពជួយជ្រោមជ្រែងឆ្នាំវៀតណាមនៅរុស្ស៊ីនិងឆ្នាំរុស្ស៊ីនៅវៀតណាម ដែលបាននាំមកនូវអត្ថន័យនិងប្រសិទ្ធភាពជាច្រើន។

អញ្ជើញថ្លែងមតិនៅឯពិធីនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអះអាងថា: វៀតណាមយកចិត្តទុកដាក់ពិសេសចំពោះការអភិវឌ្ឍន៍ទំនាក់ទំនង ជាមួយមិត្តភក្តិប្រពៃណី ក្នុងនោះមានសហព័ន្ធរុស្ស៊ី។ នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ ថា ទិសដៅជាយុទ្ធសាស្ត្រនៃទំនាក់ទំនងរវាងវៀតណាមជាមួយសហព័ន្ធរុស្ស៊ីគឺមាន រយៈពេលយូរអង្វែង ហើយមិនរងឥទ្ធិពលដោយសារតែបម្រែបម្រួលនៅលើពិភព លោកនៅឡើយ។ លោកនាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញផ្តល់នូវព័ត៌មានស្តីពីជំនួបពិភាក្សាជាមួយថ្នាក់ដឹកនាំរុស្ស៊ី ក្នុងដំណើរទស្សនកិច្ចនេះ ព្រមទាំងបានឲ្យដឹងថា ភាគីទាំងពីរបានប្រតិបត្តិនូវសកម្មភាពពន្លឿនពាណិជ្ជកម្មនិងវិនិយោគដោយទ្រង់ទ្រាយធំ ជាពិសេសគឺវេទិកាធុរកិច្ចវៀតណាម-រុស្ស៊ីតែម្តង។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc មានបំណងចង់ឲ្យសមាគមមិត្តភាពរុស្ស៊ី -វៀតណាម និងសមាគមអតីតជំនាញការយោធារុស្ស៊ី ដែលធ្លាប់ជួយវៀតណាមនាគ្រាសង្គ្រាម នឹងរួមចំណែកសកម្មថែមទៀត ទៅក្នុងការអភិវឌ្ឍទំនាក់ទំនងមិត្ត ភាពជាប្រពៃណីរវាងប្រជាជននៃប្រទេសទាំងពីរផងដែរ។

ស្របពេលជាមួយគ្នានេះ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានប្រគល់គ្រឿងឥស្សរិយយសមិត្តភាពដល់លោកស្រី Irina Vladimirova Samarina នៅសាកលវិទ្យាល័យមនុស្សសាស្ត្ររុស្ស៊ីនិងលោក Vladimir Mazyrin នៅបណ្ឌិតសភាវិទ្យា សាស្ត្រនៃសហព័ន្ធរុស្ស៊ី ដែលមានការរួមចំណែកដ៏ធំធេងក្នុងការជំរុញទំនាក់ទំនងមិត្តភាពរវាងប្រជាជនទាំងពីរ។

នៅល្ងាចថ្ងៃទី ២៣ ខែឧសភា (ម៉ោងក្នុងស្រុក) នៅរដ្ឋធានីមូស្គូ នាយករដ្ឋមន្ត្រីវៀត ណាម លោក Nguyen Xuan Phuc បានចូលរួមខួបលើកទី ១៥ នៃការហោះហើរត្រង់រវាងវៀតណាមនិងរុស្ស៊ីដោយក្រុមហ៊ុនអាកាសចរណ៍វៀតណាម Vietnam Airline រៀប ចំោឡើងផងដែរ៕

ប្រតិកម្មទៅវិញ