នាយករដ្ឋមន្ត្រីក្រិកព្រមានរាល់ការលំបាកក្រោយពីទទួលបានកិច្ចព្រមព្រៀងពន្យាកញ្ចប់ជួយឧបត្ថម្ភរបស់ EU

Chia sẻ

(VOVworld)-នាថ្ងៃទី២១កុម្ភៈ នាយករដ្ឋមន្ត្រីក្រិក
លោក Alexis Tsipras បានឲ្យ ដឹងថា កិច្ចព្រមព្រៀង
ជាមួយ ថ្នាក់ដឹកនាំសហភាពអឺរ៉ុប EU

នាយករដ្ឋមន្ត្រីក្រិកព្រមានរាល់ការលំបាកក្រោយពីទទួលបានកិច្ចព្រមព្រៀងពន្យាកញ្ចប់ជួយឧបត្ថម្ភរបស់ EU - ảnh 1
នាយករដ្ឋមន្ត្រីក្រិកលោក Alexis Tsipras (រូបថតៈ TTXVN)


(VOVworld)-នាថ្ងៃទី២១កុម្ភៈនាយករដ្ឋមន្ត្រីក្រិកលោក Alexis Tsipras បានឲ្យ
ដឹងថា កិច្ចព្រមព្រៀងជាមួយ ថ្នាក់ដឹកនាំសហភាពអឺរ៉ុប EU ស្តីពីការពន្យាពេល
ឲ្យកញ្ចប់ ជួយឧបត្ថម្ភហិរញ្ញវត្ថុសម្រាប់ប្រទេសនេះ នឹងជួយបញ្ជប់រាល់វិធាន
ការត្បិតត្បៀត  ព្រមទាំងព្រមានថា ការលំបាកសាកល្បងនៅចំពោះមុខ។
លោកឲ្យដឹងថែមទៀត ថា កិច្ចព្រមព្រៀងនេះអាចជួយបញ្ជប់រាល់វិធានការត្បិត
ត្បៀត ប៉ុន្តែក្រិកក៏ត្រូវ ប្រឈមនឹងការអត់អន់មួយចំនួន ក្នុងនោះគឺត្រូវនាំចេញ
បណ្តាការសន្យាកែទម្រង់ ជាសារវ័ន្តនាថ្ងៃទី២៣កុម្ភៈ។ បណ្តាការកែទម្រង់នេះ
សំដៅបញ្ចុះបញ្ចូលម្ចាស់ បំណុលអឺរ៉ុបរបស់ក្រិក ពន្យាខ្ទង់កម្ចី ក្នុងកាលៈទេស
ដែល Athens ពុំទទួលបាន ការជួយឧបត្ថម្ភខ្ចីផ្ទាល់។ ថ្នាក់ដឹកនាំក្រិករូបនេះ
បានឲ្យដឹងថែមទៀតថា រដ្ឋាភិបាលរបស់លោកនឹងរៀបចំការចរចារអំពីផែនការ
កែទម្រង់ថ្មីជាមួយម្ចាស់បំណុល នាខែមិថុនាខាងមុខ៕

 

ប្រតិកម្មទៅវិញ