នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញមកដល់ឥណ្ឌូណេស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣

Chia sẻ

(VOVWORLD) - នារសៀលថ្ងៃទី ៤ ខែកញ្ញា (ម៉ោងក្នុងតំបន់) នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងគណៈប្រតិភូវៀតណាមបានមកដល់រដ្ឋធានី Jakarta របស់ឥណ្ឌូនេស៊ី ដោយចាប់ផ្តើមចូលរួមសកម្មភាពក្នុងក្រប ខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣ និងសកម្ម ភាពពាក់ព័ន្ធនានា។

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញមកដល់ឥណ្ឌូណេស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ - ảnh 1ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំពាក់ព័ន្ធនានា លោកនាយករដ្ឋមន្ត្រីនឹងអញ្ជើញចែករំលែកនូវទស្សនៈរបស់វៀតណាម ស្នើគំនិតផ្តួចផ្តើម និងទិសដៅក្នុងវិស័យសំខាន់ៗជាច្រើននៃកិច្ចសហប្រតិបត្តិការ  (រូបថត៖ VGP/Nhat Bac)

ទទួលស្វាគមន៍លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងគណៈប្រតិភូវៀតណាមនៅអាកាសយានដ្ឋាន Soekarno - Hatta មានរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងសេដ្ឋកិច្ចឥណ្ឌូនេស៊ី Sandiaga Uno; ប្រធាននាយកដ្ឋានពិធីការនៃក្រសួងការបរទេសនៃប្រទេសឥណ្ឌូនេស៊ី; ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពវៀតណាមប្រចាំនៅឥណ្ឌូនេស៊ី Ta Van Thong; ឯកអគ្គរដ្ឋទូត ប្រធានបេសកកម្មវៀតណាមប្រចាំនៅអាស៊ាន លោក Nguyen Hai Bang; កម្មាភិបាលស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ី និងបេសកកម្មវៀតណាមប្រចាំអាស៊ាន។

ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំពាក់ព័ន្ធនានា នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានចែករំលែកទស្សនៈរបស់វៀតណាម ស្នើគំនិតផ្តួចផ្តើម និងទិសដៅក្នុងវិស័យសំខាន់ៗជាច្រើននៃកិច្ចសហប្រតិបត្តិការ ដើម្បីសម្រេចបាននូវប្រធានបទ “សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន” ពង្រឹងដំណើរការកសាងសហគមន៍អាស៊ានដ៏រឹងមាំដែលមានតួនាទីនិងមុខតំណែងដ៏សំខាន់កាន់តែខ្លាំងឡើងក្នុងតំបន់និងពិភពលោកដើម្បីបំពេញតាមបំណងប្រាថ្នានិងនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងដល់ប្រជាជន។

នាយករដ្ឋមន្ត្រីក៏នឹងជួប និងប្រាស្រ័យទាក់ទងជាមួយមេដឹកនាំនៃប្រទេសជាច្រើន និងអង្គការអន្តរជាតិនានាដែលចូលរួមកិច្ចប្រជុំ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី និងពិភាក្សាអំពីបញ្ហាមានការយកចិត្តទុកដាក់ទៅវិញទៅមក៕

ប្រតិកម្មទៅវិញ