នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងបណ្ដាមេដឹកនាំ នៅក្នុងកិច្ចប្រជុំ។
(រូបថត៖ VOV) |
ចាប់ផ្ដើមសុន្ទរកថា នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានវាយតម្លៃថា កិច្ចប្រជុំកំពូលលើកដំបូងរវាងអាស៊ាន និង GCC គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ហើយ វៀតណាមគាំទ្រកិច្ចប្រជុំអនុម័តលើសេចក្តីថ្លែងការណ៍រួម នាំទំនាក់ទំនងរវាងអាស៊ាន និង GCC ឡើងដល់កំពស់ថ្មី។ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ពិភព លោកផ្លាស់ប្ដូរកាន់តែលឿន អាស៊ាន និង GCC ត្រូវតែសម្របខ្លួនកាន់តែស្វាហាប់ និងធ្វើសកម្មភាពកាន់តែប្ដូរផ្ដាច់ ដើម្បីដំណើរការសហប្រតិបត្តិការរវាងតំបន់ទាំងពីរ ពិតជារីកចម្រើនយ៉ាងខ្លាំងក្លានាពេលខាងមុខ ក្លាយជាចំណុចភ្លឺនៃកិច្ចសហប្រតិបត្តិការតំបន់និងសកល។ លោកនាយករដ្ឋមន្ត្រីបានស្នើទិសដៅចំនួន ៣ សម្រាប់ការ អភិវឌ្ឍទំនាក់ទំនងរវាងអាស៊ាន និង GCC នាពេលអនាគត។
ទីមួយ អាស៊ាន និង GCC រួមគ្នាបង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតដើម្បី ឱ្យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគក្លាយជាសសរស្តម្ភសំខាន់ និងជាកម្លាំង ចលករដើម្បីតភ្ជាប់តំបន់ទាំងពីរ។ ក្នុងដំណើរការនេះ លោកនាយករដ្ឋមន្ត្រីបានស្នើថា អាស៊ាន និង GCC ចាំបាច់ត្រូវផ្តល់អាទិភាពដល់កិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចវិលជុំ សេដ្ឋកិច្ចចែករំលែក ការអភិវឌ្ឍ កសិកម្មប្រកបដោយចីរភាព និងការផ្លាស់ប្តូរថាមពល។ ទន្ទឹមនឹងនោះ ជំរុញការតភ្ជាប់ ចំនួន ៣៖ ទី១ គឺការតភ្ជាប់មនុស្ស វប្បធម៌ និងពលកម្ម។
ទីពីរគឺការតភ្ជាប់ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍; ទី៣ គឺការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ តាមរយៈការវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធជាយុទ្ធសាស្ត្រ។ ទីពីរ ចាំបាច់ត្រូវធ្វើស្ថាប័នភាវូបនីយកម្មនូវកិច្ចសហប្រតិបត្តិការអាស៊ាន-GCC ក្នុងពេលឆាប់ៗ ជាមួយនឹងយន្តការសហប្រតិបត្តិការជាប្រចាំ ជាក់ស្ដែង និងប្រកប ដោយប្រសិទ្ធភាពលើវិស័យជាក់លាក់នីមួយៗ។
ទីបី ពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី ដើម្បីរួមគ្នារក្សាបរិយាកាសសន្តិភាព និងស្ថិរភាពសម្រាប់ការអភិវឌ្ឍ៕