នាយករដ្ឋមន្ត្រី Li Qiang ធ្វើជាអធិបតីក្នុងពិធីទទួលស្វាគមន៍នាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅចិន

Chia sẻ

(VOVWORLD) - នាព្រឹកថ្ងៃទី ២៦ មិថុនា នេះ ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ ជូននាយករដ្ឋមន្ត្រីវៀតណាមលោក  Pham Minh Chinh និងគណៈប្រតិភូជាន់ខ្ពស់ វៀតណាម ដែលបំពេញទស្សនកិច្ចជាផ្លូវការនៅចិន បានប្រារព្ធធ្វើឡើងនៅមហាសាលប្រជាជននៅទីក្រុងប៉េកាំង ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលចិន លោក Li Qiang។

នាយករដ្ឋមន្ត្រី Li Qiang ធ្វើជាអធិបតីក្នុងពិធីទទួលស្វាគមន៍នាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅចិន - ảnh 1នាយករដ្ឋមន្ត្រីចិន លោក Li Qiang ធ្វើជាអធិបតីក្នុងពិធីទទួលស្វាគមន៍នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh (រូបថត៖ VOV)

នៅមហាសាលប្រជាជន នាយករដ្ឋមន្ត្រីចិន លោក Qiang និងនាយករដ្ឋមន្ត្រីវៀត ណាម លោក Pham Minh Chinh បានឧទ្ទេសនាមសមាសភាពគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរ។ បន្ទាប់មក នាយករដ្ឋមន្ត្រីលោក Li Qiang បានអញ្ជើញលោកនាយករដ្ឋមន្ត្រី Pham Minh Chinh ពិនិត្យកងកិត្តិយស។

បន្ទាប់ពីពិធីស្វាគមន៍ លោកនាយករដ្ឋមន្ត្រី Li Qiang បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចិន និងលោកនាយករដ្ឋមន្ត្រី Pham Minh Chinh ដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានជួបពិភាក្សាការងារ។ នេះគឺជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់ចិនរបស់នាយករដ្ឋមន្ត្រី Pham Minh Chinh និងជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់ចិនរបស់នាយករដ្ឋមន្ត្រីវៀតណាមក្រោយរយៈពេល ៧ ឆ្នាំកន្លង មក។ ដំណើរទស្សនកិច្ចនេះមានគោលបំណងបង្ហាញលទ្ធផលជាក់ស្តែងនៃដំណើរទស្សនកិច្ចជាផ្លូវការរបស់អគ្គលេខាបក្សលោក Nguyen Phu Trong នៅប្រទេសចិនកាលពីចុងឆ្នាំមុន។ ភាគីទាំងពីរនឹងពិនិត្យលទ្ធផលនៃកិច្ចសហប្រតិបត្តិការដែលសម្រេចបាននាពេលកន្លងមក កំណត់ទិសដៅ និងភារកិច្ចពង្រឹង និងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

ប្រតិកម្មទៅវិញ