ធ្វើវិសោធនកម្មច្បាប់ភូមិបាលដើម្បីដោះស្រាយភាពខ្វះខាតក្នុងស្ថានភាពថ្មី

Chia sẻ
(VOVWORLD) - យ៉ាងណាមិញ  ជាមួយនឹងការប្រមូល យកដីធ្លីឡើងវិញ រដ្ឋត្រូវតែធានានូវសិទ្ធិ និងកាតព្វកិច្ចស្របច្បាប់របស់ភាគីទាំងបីគឺ៖ រដ្ឋ ប្រជាជន និងអង្គភាពអាជីវកម្ម។ 
ធ្វើវិសោធនកម្មច្បាប់ភូមិបាលដើម្បីដោះស្រាយភាពខ្វះខាតក្នុងស្ថានភាពថ្មី - ảnh 1គណៈប្រតិភូបានចូលរួមកិច្ចប្រជុំនាថ្ងៃទី១៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ (រូបថត៖ quochoi.vn)

នាថ្ងៃទី ១៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ រដ្ឋសភានីតិកាលទី ១៥ បានពិភាក្សាអំពីគម្រោងច្បាប់ភូមិបាល (វិសោធនកម្ម)។ មតិជាច្រើនរបស់សមាជិកសភាបានសង្កត់ធ្ងន់លើសេចក្តីព្រាងច្បាប់ដែលបានធ្វើវិសោធនកម្ម ដោយត្រូវកំណត់ជាក់ស្តែងជាង អំពីការប្រមូលយកដីធ្លី និងការកំណត់តម្លៃដីធ្លី; បញ្ជាក់ពីតម្រូវការធ្វើវិសោធនកម្មច្បាប់ភូមិបាលដើម្បីដោះស្រាយភាពមិនគ្រប់គ្រាន់ក្នុងវិស័យដីធ្លី ក្នុងស្ថានភាពបច្ចុប្បន្ន។ យ៉ាងណាមិញ  ជាមួយនឹងការប្រមូលយកដីធ្លីឡើងវិញ រដ្ឋត្រូវតែធានានូវសិទ្ធិ និងកាតព្វកិច្ចស្របច្បាប់របស់ភាគីទាំងបីគឺ៖ រដ្ឋ ប្រជាជន និងអង្គភាពអាជីវកម្ម។ លោក To Van Tam សមាជិករដ្ឋសភាខេត្ត Kon Tum បានឲ្យលើកមតិថា៖ “ប្រជាពលរដ្ឋអាចទទួលយកការលះបង់សិទ្ធិរបស់ខ្លួន ឬទទួលរងការបាត់បង់ដើម្បីផលប្រយោជន៍  ប្រសិនបើការប្រមូលយកដីធ្លឺក្នុងគោលបំណងការពារជាតិ សន្តិសុខ ឬការអភិវឌ្ឍសេដ្ឋកិច្ច ដើម្បីផលប្រយោជន៍សហគមន៍។ ប្រជាពលរដ្ឋនឹងពិបាកទទួលយកថា ការប្រមូលយកដីមិនមែនដើម្បីផលប្រយោជន៍រដ្ឋទេ តែជាផលប្រយោជន៍បុគ្គល ឬក្រុមមនុស្ស ដោយសារតម្លៃសំណងទាប បង្កើតចន្លោះប្រហោងសម្រាប់កេងចំណេញផលប្រយោជន៍ផ្ទាល់ខ្លួន និងផលប្រយោជន៍ក្រុម។ ការធ្វើវិសោធនកម្មច្បាប់ភូមិបាលលើកនេះ ត្រូវដោះស្រាយឲ្យបាននូវបញ្ហានេះ”។

ក៏នៅថ្ងៃទី១៤ ខែវិច្ឆិកា រដ្ឋសភាក៏បានបោះឆ្នោតអនុម័តច្បាប់ស្តីពីអធិការកិច្ច (ធ្វើវិសោធនកម្ម) ច្បាប់ស្តីពីប្រេងឥន្ធនៈ (ធ្វើវិសោធនកម្ម) និងច្បាប់ស្តីពីការទប់ស្កាត់ អំពើហិង្សាក្នុងគ្រួសារ (ធ្វើវិសោធនកម្ម)៕

ប្រតិកម្មទៅវិញ