សិស្សស្រីចូលរួមការប្រឡងចូលសាកលវិទ្យាល័យនៅទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថានថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២។ (រូបថត៖ AFP/VNA) |
នៅក្នុងសារមួយក្នុងឱកាសទិវានេះ អគ្គនាយកនៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) លោកស្រី Audrey Azoulay បានដាស់តឿនឲ្យសហគមន៍អន្តរជាតិបង្ហាញទំនួលខុសត្រូវ ដើម្បីធានាឲ្យសិទ្ធិ
របស់ស្ត្រី និងកុមារីនៅប្រទេសអាហ្វហ្គានីស្ថាន ត្រូវបានស្តារឡើងវិញភ្លាមមួយរំពិច។ បើតាមលោកស្រី Azoulay ការអប់រំគឺជាសិទ្ធិមនុស្សមូលដ្ឋាន ហើយត្រូវតែគោរព។
រីឯខ្លួនវិញ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាន
អំពាវនាវឱ្យមានការវិនិយោគលើការអភិវឌ្ឍមនុស្សហើយផ្តល់អាទិភាពដល់ការអប់រំ ពីព្រោះនៅក្នុងកាលៈទេសៈនៃការធ្លាក់ចុះសកល ការកើនឡើងវិសមភាព និងវិបត្តិ
អាកាសធាតុនោះ មានតែការអប់រំអស់មួយជីវិតប៉ុណ្ណោះ ដែលអាចបំបែកភាពក្រីក្រ លើកកំពស់គុណភាពជីវិត ហើយត្រៀមរៀបចំខ្លួនឲ្យបានប្រសើរជាងសម្រាប់
អនាគត។ លោកអគ្គលេខាធិការ Antonio Guterres បានសង្កត់ធ្ងន់ថា ការអប់រំត្រូវតែ
ជាអាទិភាពមួយ ដើម្បីពន្លឿនការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ទាំងអស់ ហើយឆ្ពោះទៅរកសង្គមប្រកបដោយសមភាព៕