ទិវាអប់រំមហាវិទ្យាល័យអន្តរជាតិនៅវៀតណាមឆ្នាំ២០១៦

Chia sẻ
(VOVworld)-ទិវាអប់រំមហាវិទ្យាល័យអន្តរជាតិនៅវៀតណាមឆ្នាំ២០១៦ទើបនឹង បានរៀបចំនៅទីក្រុងហាណូយនិងទីក្រុងហូជីមិញ។

(VOVworld)-ទិវាអប់រំមហាវិទ្យាល័យអន្តរជាតិនៅវៀតណាមឆ្នាំ២០១៦ទើបនឹង បានរៀបចំនៅទីក្រុងហាណូយនិងទីក្រុងហូជីមិញ។ ព្រឹត្តិការណ៍នេះមានការចូល រួមរបស់មហាវិទ្យាល័យចំនួន៥១មកពីប្រទេសចំនួន១០លើពិភពលោក។ ចូលរួម ទិវានេះនៅមានតំណាងស្ថានទូត ស្ថានកុងស៊ុល និងស្ថាប័នផ្ទាល់ អាហារូបករ ណ៍រដ្ឋាភិបាលនៃប្រទេសនានាមានអង់គ្លេស អូស្ត្រាលី នូវែលហ្សេឡង់ អៀរឡង់
ជប៉ុន កាណាដា ហូឡង់និងអ៊ីតាលី។ នេះជាលើកដំបូងដែលទិវាអប់រំមហាវិទ្យា
ល័យ អន្តរជាតិបានរៀបចំឡើងដោយទ្រង់ទ្រាយធំ សំដៅឧទ្ទេសនាម និងណែនាំ បែបបទសម្រាប់កម្មវិធីអាហារូបករណ៍របស់រដ្ឋាភិបាលវៀតណាមដោយនាយក ដ្ឋានបណ្តុះបណ្តាលជាមួយបរទេសអនុវត្ត។

        ក្រសួងអប់រំនិងបណ្តុះបណ្តាលវៀតណាមគ្រោងនឹងរៀបចំទិវាបុណ្យនេះជា ប្រចាំឆ្នាំសំដៅឲ្យទិវានេះក្លាយទៅជាសកម្មភាពមានកិត្យានុភាពខ្ពស់ស្តីពីកិច្ចសហ ប្រតិបត្តិការលើវិស័យអប់រំនិងបណ្តុះបណ្តាលរវាងវៀតណាមជាមួយ បរទេស៕

 

ប្រតិកម្មទៅវិញ