ទ្វីបអាស៊ីនឹងនាំមុខសេដ្ឋកិច្ចសកល

Chia sẻ
(VOVWORLD) - ភាពស្វាហាប់នៃទ្វីបអាស៊ីត្រូវបានបង្ហាញយ៉ាងច្បាស់តាមរយៈការ ដែលកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) រវាងចិននិងប្រទេសអាស៊ី-ប៉ាស៊ីហ្វិកចំនួន១៤ត្រូវបានចុះហត្ថលេខាកាលពី ខែវិច្ចិកាឆ្នាំ២០២០។

មជ្ឈដ្ឋានអ្នកសង្កេតការណ៍បានព្យាករណ៍ថា ក្នុងឆ្នាំ២០២១ ទ្វីបអាស៊ី នឹងនាំមុខសេដ្ឋកិច្ចសកល ដោយសារតែប្រទេសអាស៊ីជាច្រើនបានគ្រប់ គ្រងជម្ងឺរាតត្បាត Covid-19 ជាស្ថាពររួចហើយ ព្រមទាំងចាប់ផ្ដើមស្ដារ ផលិតកម្មឡើងវិញ ខណៈដែលសេដ្ឋកិច្ចអាមេរិកនិងប្រទេសអឺរ៉ុបផ្សេងៗ ទៀតនៅតែរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីជម្ងឺរាតត្បាត។

        ភាពស្វាហាប់នៃទ្វីបអាស៊ីត្រូវបានបង្ហាញយ៉ាងច្បាស់តាមរយៈការ ដែលកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) រវាងចិននិងប្រទេសអាស៊ី-ប៉ាស៊ីហ្វិកចំនួន១៤ត្រូវបានចុះហត្ថលេខាកាលពី ខែវិច្ចិកាឆ្នាំ២០២០។ ព្រឹត្តិការណ៍នេះបានគូសបញ្ជាក់ថា ទ្វីបអាស៊ីនឹងនាំមុខ សេដ្ឋកិច្ចសកលជាក់ជាពុំខាន។ យោងតាមអ្នកជំនាញការសេដ្ឋកិច្ច លោក Patrick Artus នៅធនាគារ Natixis (បារាំង) បានព្យាករណ៍ថា កំណើនសេដ្ឋ កិច្ចរបស់ទ្វីបអាស៊ីក្នុងឆ្នាំ២០២១នឹងសម្រេចបាន៤%៕

ប្រតិកម្មទៅវិញ