កម្មវិធី «ផ្សារតេតទំនិញវៀតណាមមានគុណភាពល្អ» គឺជាផ្សារអនឡាញនៃបណ្តាញពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិករបស់វៀតណាម (រូបថត៖ VNA) |
គេហទំព័រនេះមានគោលបំណងគាំទ្រដល់សហគ្រាសផ្នែកលក់ទំនិញវៀត ណាមដែលមានគុណភាពខ្ពស់ក្នុងការបំលាស់ប្តូរជាឌីជីថល ដោយទទួលស្គាល់ជាម៉ាកយីហោយ៉ាងទូលំទូលាយ និងត្រឹមត្រូវបំផុត ព្រមទាំងបង្កលក្ខណៈងាយស្រួយសម្រាប់អតិថិជនក្នុងការទិញផលិតផលល្អបំផុត។ នៅលើបណ្តាញពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចនេះ
សហគ្រាសផ្នែកលក់ទំនិញវៀតណាមដែលមានគុណភាពខ្ពស់នីមួយៗ ត្រូវបានផ្តល់ឲ្យស្តង់លក់ទំនិញមួយនៅលើបណ្តាញអ៊ិនធឺរណែតនៃគេហទំព័រនេះ ហើយត្រូវបានអនុញ្ញាតឱ្យទទួលគណនីដើម្បីមានភាពម្ចាស់ការក្នុងការចែករំលែកព័ត៌មាន រូបភាព ផលិតផលនិងថែរក្សាស្តង់ទំនិញរបស់ខ្លួនផងដែរ។ តាមរយៈប្រព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិក អថិថិជននឹងទិញបានផលិតផលដោយផ្ទាល់នូវទំនិញមានម៉ាកយីហោវៀតណាមដែលមានគុណភាពល្អបំផុតមកពីក្រុមហ៊ុនផលិតដោយមិនឆ្លងកាត់អន្តរការីណាមួយនោះឡើយ៕