រដ្ឋមន្ត្រីក្រសួងការបរទេស លោក Bui Thanh Son ថ្លែងក្នុងពិធីនេះ (រូបថត៖ VOV) |
លោកស្រី Truong Thi Mai លេខាធិការអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន ប្រធានគណៈកម្មាធិការចាត់តាំងមជ្ឈិម ប្រធានក្រុមសភាមិត្តភាពវៀតណាម-ជប៉ុន បានអញ្ជើញផ្ញើសារអបអរសាទរជូនចំពោះពិធីនេះ។
ក្នុងពិធីនេះ ក្នុងនាមរដ្ឋាភិបាល និងប្រជាជនវៀតណាម រដ្ឋមន្ត្រីក្រសួងការបរទេស លោក Bui Thanh Son បានផ្ញើសារជូនឯកអគ្គរដ្ឋទូតជប៉ុន និងភរិយា តាមរយៈឯកអគ្គរដ្ឋទូត ថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី និងព្រះរាជវង្សានុវង្ស រដ្ឋាភិបាល និងប្រជាជនជប៉ុន នូវសេចក្តីជូនពរយ៉ាងកក់ក្តៅបំផុត។ លោករដ្ឋមន្ត្រី Bui Thanh Son ជឿជាក់ថា ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងជប៉ុនបាននឹងកំពុងឈានចូលជំពូកថ្មីនៃទំនាក់ទំនងរបស់ប្រទេសទាំងពីរ ប្រកបដោយសក្តានុពលអភិវឌ្ឍន៍គ្មានដែនកំណត់។
រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាម លោក Yamada Takio បានចាត់ទុកថា៖ ទំនាក់ទំនងជប៉ុន-វៀតណាមនាពេលនេះកំពុងអភិវឌ្ឍន៍ក្នុងកម្រិតល្អបំផុតក្នុងប្រវត្តិសាស្ត្រ។ ប្រទេសទាំងពីរបានធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគីទៅជា "ភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយដើម្បីសន្តិភាព និងវិបុលភាពនៅអាស៊ី និងពិភពលោក" នៅឆ្នាំ ២០២៣។ លោកឯកអគ្គរដ្ឋទូត Yamada Takio ជឿជាក់ថា នៅឆ្នាំ ២០២៤នេះ ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងមានការអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់ ដោយនាំមកនូវខ្លឹមសារនៃកិច្ចសហប្រតិបត្តិការ សក្តិសមនៃឈ្មោះ "ភាពជាដៃគូយុទ្ធសាស្រ្តទូលំទូលាយ"៕