ទីក្រុងហាណូយស្ថិត​ក្នុងបញ្ជីគោលដៅ​វិស្សមកាលរដូវរងាដ៏ល្អបំផុត​

Chia sẻ
(VOVWORLD) - តារាងរៀបចំណាត់ថ្នាក់នៃគោលដៅវិស្សមកាលរដូវរងាដ៏ល្អបំផុតដោយ US News & World Report ទើបនឹងប្រកាសកន្លែងវិស្សមកាលរដូវរងាដ៏ល្អចំនួន ២១ នៅលើពិភពលោក ដែលក្នុងនោះរដ្ឋធានីហាណូយជាប់ចំណាត់ថ្នាក់ទី ៦ ។ 
ទីក្រុងហាណូយស្ថិត​ក្នុងបញ្ជីគោលដៅ​វិស្សមកាលរដូវរងាដ៏ល្អបំផុត​ - ảnh 1ជ្រុងមួយនៃបឹង Hoan Kiem នាដើមរដូវស្លឹកឈើជ្រុះ។ រូបថត៖ Thanh Dat

US News & World Report បានឧទ្ទេសនាមរដ្ឋធានីរបស់វៀតណាមមានអាកាសធាតុល្អនៅពេលរដូវរងាចូលមកដល់។ រដូវរងាធ្វើឱ្យទីក្រុងហាណូយរំលេចសម្រស់ស្អាតបុរាណនៃទសវត្សរ៍ឆ្នាំ ១៩៦០ និង ១៩៧០។ ភ្ញៀវទេសចរអាចទៅទស្សនាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រដូចជា Van Mieu-Quoc Tu Giam ហើយបន្ទាប់មកទទួលទានចាន ហ្វើ ក្តៅៗនៅក្នុងរដូវរងា។ ដំណើរកម្សាន្តរដូវរងា និងរដូវផ្ការីកទៅកាន់ទីក្រុងហាណូយ ក៏ជាឱកាសសម្រាប់ភ្ញៀវទេសចរទទួលបានបទពិសោធន៍ក្នុងពិធីបុណ្យប្រពៃណី ដូចជាបុណ្យចូលឆ្នាំថ្មី ពិធីបុណ្យវត្ត Huong ជាដើម។

ការរៀបចំណាត់ថ្នាក់ទីតាំងវិស្សមកាលរដូវរងាដ៏ល្អត្រូវបានបោះពុម្ពដោយ US News & World Report ដោយផ្អែកលើការវិភាគរបស់អ្នកជំនាញការទេសចរណ៍ និងការវាយតម្លៃរបស់មិត្តអ្នកអាន៕

ប្រតិកម្មទៅវិញ