នាយកដ្ឋានវិនិយោគបរទេស (ក្រសួងផែនការ និងវិនិយោគ) ទើបតែបានឲ្យដឹងថា គិតត្រឹមថ្ងៃទី២០ ខែកក្កដា ដើមទុនសរុបដែលបានចុះបញ្ជីថ្មី កែសម្រួល និងបញ្ចូលមូលធនទិញភាគហ៊ុន ទិញមូលធនវិភាគទានរបស់វិនិយោគិនបរទេស សម្រេចបានប្រមាណជាង ១៦.២ពាន់លានដុល្លារអាមេរិក កើនឡើង ៤.៥ % ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ វិស័យកែច្នៃ និងផលិតកម្មបាននាំមុខគេក្នុងការទាក់ទាញមូលធនបរទេសជាមួយនឹងការវិនិយោគសរុបជិត ១១ ពាន់លានដុល្លារ កើនឡើង ៩,៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងរយៈពេល៧ខែកន្លងមក ប្រទេសនិងដែនដីចំនួន៩៤បានវិនិយោគនៅវៀតណាម; ក្នុងនោះ សិង្ហបុរីនាំមុខគេជាមួយនឹងការវិនិយោគសរុបជិត ៣,៦៤ ពាន់លានដុល្លារអាមេរិក ដែលស្មើនឹងជាង ២២,៤% នៃទុនវិនិយោគសរុបនៅវៀតណាម។ មកទល់នឹងពេលនេះ វិនិយោគិនបរទេសបានបណ្តាក់ទុននៅខេត្ត ក្រុងចំនួន ៥២/៦៣ ក្នុងនោះ ទីក្រុងហាណូយនាំមុខដោយទុនវិនិយោគចុះបញ្ជីសរុបជាង ២,៣ ពាន់លានដុល្លារអាមេរិក; បន្ទាប់មកគឺទីក្រុង Hai Phong ទីក្រុងហូជីមិញ។ បើនិយាយពីចំនួនគម្រោង ទីក្រុងហូជីមិញជាទីក្រុងឈានមុខគេក្នុងប្រទេស ទាក់ទងនឹងចំនួនគម្រោងថ្មីៗ៕