នៅទីនេះ ទីក្រុងហាណូយទទួលបានពានរង្វាន់ចំនួន ៣ រួមមាន៖ គោលដៅទេសភាពទីក្រុងឈានមុខគេរបស់អាស៊ីឆ្នាំ ២០២៣-Asia’s Leading City Destination 2023; គោលដៅទេសចរណ៍ទីក្រុងឈានមុខគេរបស់អាស៊ីសម្រាប់សម្រាក់រយៈពេលខ្លី ឆ្នាំ២០២៣- Asia's Leading City Break Destination 2023; និងទីភ្នាក់ងារគ្រប់គ្រងទេសចរណ៍ទីក្រុងឈានមុខគេរបស់អាស៊ីឆ្នាំ ២០២៣- Asia's Leading City Tourist Board។ នេះជាឆ្នាំដំបូងហើយដែលមន្ទីរទេសចរណ៍ហាណូយត្រូវបានតែងតាំងនិងទទួលបានពានរង្វាន់ជាទីភ្នាក់ងារគ្រប់គ្រងទេសចរណ៍ទីក្រុងឈានមុខរបស់អាស៊ី។ ពានរង្វាន់ទាំងនេះសុទ្ធតែជាវិញ្ញាសារសំខាន់ៗនៅក្នុងប្រព័ន្ធពានរង្វាន់របស់ WTA ដោយផ្តោតលើការវាយតម្លៃលក្ខណៈវិនិច្ឆ័យទាក់ទងនឹងភាពទាក់ទាញនៃសកម្មភាពទេសចរណ៍រមណីយដ្ឋានរយៈពេលខ្លី ដូចជាទេសចរណ៍ពេលរាត្រី ទេសចរណ៍ភោជនាហារ ក៏ដូចជាការស្វែងយល់និងឆ្លងបទពិសោធន៍នៅទីក្រុងជាច្រើននៅតំបន់អាស៊ី៕