ក្នុងជំនួបនេះ លោកលេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ បានសង្ឃឹមថា លោក Michael Michalak នឹងដើរតួនាទីជាអ្នកសម្របសម្រួលនិងអំពាវនាវដល់ក្រុមហ៊ុនអាមេរិកមកស្វែងយល់និងវិនិយោគនៅទីក្រុងហូជីមិញ ជាពិសេសនៅក្នុងវិស័យដែលទីក្រុងផ្តល់អាទិភាពសម្រាប់ការអភិវឌ្ឍន៍ ដូចជាការកសាងទីក្រុងឆ្លាតវៃ ការអភិវឌ្ឍវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ការច្នៃប្រឌិតជាដើម ដើម្បីរួមចំណែកក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងវៀតណាមនិងសហរដ្ឋអាមេរិក។ រីឯលោក Michael Michalak ចង់ឱ្យថ្នាក់ដឹកនាំទីក្រុងហូជីមិញ បន្តបង្កលក្ខណៈងាយស្រួលសម្រាប់អាជីវករអាមេរិក មកស្វែងរកនិងវិនិយោគលើវិស័យជាច្រើន ជាពិសេសក្នុងវិស័យកិច្ចសហប្រតិបត្តិការអប់រំនិងបណ្តុះបណ្តាលនិង លើកកំពស់គុណភាពប្រភពធនធានមនុស្សផងដែរ។
បច្ចុប្បន្ន សហរដ្ឋអាមេរិកគឺជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់ទីក្រុងហូជីមិញដោយមានទំហំពាណិជ្ជកម្មទ្វេភាគីទទួលបានជាង ៨ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០១៨។ យ៉ាងណាមិញ សហរដ្ឋអាមេរិកឈរលំដាប់ទី ១០ នៅក្នុងបញ្ជីនៃប្រទេសនិងតំបន់ដែនដី ដែលកំពុងវិនិយោគលើទីក្រុង ដោយមានជិត ៤០០ គម្រោង ជាមួយទឹកប្រាក់សរុបជិត ១ ពាន់លានដុល្លារអាមេរិក៕