ទីក្រុង Da Nang អះអាងតួនាទីជាទីក្រុង APEC-២០១៧

Chia sẻ
(VOVworld)-សប្តាហ៍ជាន់ខ្ពស់វេទិកាសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ២០១៧ នឹង ប្រព្រឹត្តទៅនាខែវិច្ឆិកាឆ្នាំ២០១៧ខាងមុខនៅទីក្រុង Da Nang (វៀតណាម)ក្នុងនោះ  
ទីក្រុង Da Nang អះអាងតួនាទីជាទីក្រុង APEC-២០១៧ - ảnh 1
ទីក្រុង Da Nang អះអាងតួនាទីជាទីក្រុង APEC-២០១៧

(VOVworld)-សប្តាហ៍ជាន់ខ្ពស់វេទិកាសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ២០១៧ នឹង
 ប្រព្រឹត្តទៅនាខែវិច្ឆិកាឆ្នាំ២០១៧ខាងមុខនៅទីក្រុង Da Nang (វៀតណាម)ក្នុងនោះ
  ព្រឹត្តិការណ៍លេចធ្លោបំផុតគឺសន្និសីទជាន់ខ្ពស់ដោយមានការចូលរួមរបស់ប្រមុខរដ្ឋ
មកពីប្រទេសចំនួន២១លើពិភពលោកនិងតំណាងជាផ្លូវការរាប់ពាន់នាក់ រួមទាំងអ្នក
យកព័ត៌មានជាតិ អន្តរជាតិនិងសហគ្រាសជួរមុខលើពិភពលោកទៀតផង។ ក្នុងក្រប
ខ័ណ្ឌ នៃសប្តាហ៍ជាន់ខ្ពស់ APEC ២០១៧នៅក្រុង Da Nang នេះ នឹងប្រព្រឹត្តទៅសន្និ
សីទ កំពូលសហគ្រាស ជំនួបសន្ទនារបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ ABAC (APEC
Business Advisory Council)និងសន្និសីទអន្តររដ្ឋមន្ត្រីការទូតនិងសេដ្ឋកិច្ច។ ប្រធាន
គណៈកម្មា ធិការប្រជាជនទីក្រុង Da Nang លោក Huynh Duc Tho បានឲ្យដឹងថា
 ក្រុង Da Nang កំពុងសកម្មរៀបចំហេដ្ឋារចនាសម្ព័ន្ធ អនុវត្តការងារផ្សព្វផ្សាយ រៀប
ចំផែនការបណ្តុះ បណ្តាលប្រភពធនធាននិងធានាសន្តិសុខ សុខាភិបាលជាដើម។
 ទីក្រុង Da Nang សង្ឃឹមថា នឹងបង្កើតឡើងសញ្ញាពិសេសដើម្បីរួមចំណែកចួលក្នុង
ប្រវត្តិសាស្ត្រ APEC ជាមួយនឹងសេចក្តីថ្លែងការណ៍និងកិច្ចសន្យាដោយបានប្រទេស
សមាជិកទាំង២១ឯកភាព៕

ប្រតិកម្មទៅវិញ