ទីក្រុង Da Nang ទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ជាង ៤០ ម៉ឺននាក់​ក្នុងឱកាស​បុណ្យតេតឆ្នាំ ២០២៤

Chia sẻ
(VOVWORLD) - គោលដៅរបស់ផ្នែកទេសចរណ៍ទីក្រុងនៅឆ្នាំនេះគឺទទួលស្វាគមន៍ភ្ញៀវទេសចរចំនួន ៨,៤៣ លាននាក់ ទាំងជាតិនិងអន្តរជាតិ។
ទីក្រុង Da Nang ទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ជាង ៤០ ម៉ឺននាក់​ក្នុងឱកាស​បុណ្យតេតឆ្នាំ ២០២៤ - ảnh 1ជារៀងរាល់ថ្ងៃ មានជើងហោះហើរក្នុងស្រុក និងអន្តរជាតិចំនួន ១១១ ជើងទៅកាន់ទីក្រុង Da Nang ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំ ២០២៤។ រូបថត៖ VOV

មន្ទីរទេសចរណ៍ទីក្រុង Da Nang  នាថ្ងៃទី ១៣ កុម្ភៈ បានឲ្យដឹងថា ក្នុងឱកាសបុណ្យតេតឆ្នាំ២០២៤ ទីក្រុងបានទទួលស្វាគមន៍ភ្ញៀវទេសចរជាង ៤០ ម៉ឺននាក់ កើនឡើង ៣៧% បើធៀបនឹងបុណ្យតេតឆ្នាំទៅមិញ ក្នុងនោះទីក្រុងបានទទួលភ្ញៀវអន្តរជាតិជិត ១៧៧ ពាន់នាក់។

យោងតាមលោកស្រី Nguyen Thi Hoai An អនុប្រធានមន្ទីរទេសចរណ៍ទីក្រុង Da Nang បានឲ្យដឹងថា ទីក្រុងបានរៀបចំព្រឹត្តិការណ៍ និងពិធីបុណ្យជាច្រើន ដើម្បីបម្រើភ្ញៀវទេសចរណ៍ក្នុងអំឡុងបុណ្យតេត៖  “កំណើនយ៉ាងខ្លាំងក្លានៃជើងហោះហើរមកកាន់ទីក្រុង Da Nang បានសរឲ្យឃើញថា ទីក្រុង Da Nang នៅតែជាគោលដៅពេញនិយមសម្រាប់ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ។ ជាមួយនឹងសកម្មភាពជាច្រើន ដែលបានរៀបចំឡើងក្នុងកំឡុងបុណ្យតេត ក៏ដូចជាការផ្សព្វផ្សាយយ៉ាងសកម្មទៅកាន់ទីផ្សារភ្ញៀវអន្តរជាតិ ផ្នែកទេសចរណ៍ទីក្រុងនឹងមានកំណើនយ៉ាងខ្លាំងក្លាថែមទៀតក្នុងឆ្នាំនេះ។ គោលដៅរបស់ផ្នែកទេសចរណ៍ទីក្រុងនៅឆ្នាំនេះគឺទទួលស្វាគមន៍ភ្ញៀវទេសចរចំនួន ៨,៤៣ លាននាក់ ទាំងជាតិនិងអន្តរជាតិផងដែរ៕

ប្រតិកម្មទៅវិញ