ថាមពលពី LNG នឹងត្រូវបញ្ជូនទៅកាន់បណ្តាញជាតិ

Chia sẻ
(VOVWORLD) - ថ្លែងមតិក្នុងកិច្ចពិភាក្សាតាមប្រព័ន្ធអនឡាញ "ចែករំលែកការទទួលខុសត្រូវចំពោះការផ្គត់ផ្គង់ថាមពលក្នុងរដូវប្រាំង ឆ្នាំ ២០២៤" ដែលប្រព្រឹត្តិទៅនាថ្ងៃទី ៨ មេសា នៅទីក្រុងហាណូយ លោក Nguyen Quoc Trung នាយករងមជ្ឈមណ្ឌលចែកចាយប្រព័ន្ធអគ្គិសនីជាតិ (A0) បានឲ្យដឹងថា ឧស្ម័នធម្មជាតិរាវ (LNG) ប្រហែល ៦០.០០០ តោន នឹងត្រូវផ្គត់ផ្គង់ដល់រោងចក្រថាមពលកំដៅ Phu My ៣។

តាមគម្រោង នៅថ្ងៃទី ១៥ ខែមេសា រោងចក្រ Phu My ៣ នឹងចាប់ផ្តើមទទួលឧស្ម័ន LNG សម្រាប់ផលិតអគ្គិសនី។ បរិមាណ LNG នេះនឹងផ្គត់ផ្គង់ប្រហែល ៤៨០ លានគីឡូវ៉ាត់ ដល់ប្រព័ន្ធអគ្គិសនីជាតិ។ យោងតាមសម្ព័ន្ធក្រុមហ៊ុនអគ្គិសនីវៀតណាម (EVN) ការធានាការផ្គត់ផ្គង់ LNG សម្រាប់ផលិតថាមពលនឹងមានសារៈសំខាន់ខ្លាំងណាស់ ហើយនៅពេលអនាគត LNG នឹងក្លាយជាប្រភពឧស្ម័នដ៏សំខាន់សម្រាប់ផលិតថាមពលរបស់រោងចក្រ ថាម ពលទួរប៊ីនហ្គាស។ លោក Nguyen Quoc Trung នាយករងមជ្ឈមណ្ឌលចែកចាយប្រព័ន្ធថាមពលជាតិ (A0) បានឲ្យដឹងថា៖ “ឆ្នាំនេះ សម្ព័ន្ធក្រុមហ៊ុនអគ្គិសនីវៀតណាម បានដឹកនាំអង្គភាព រួមទាំងមជ្ឈមណ្ឌលជាតិចែកចាយប្រព័ន្ធថាមពល (A0) ដើម្បីដាក់ប្រភពថាមពលថ្មីឱ្យដំណើរការ ដែលជា LNG។ បច្ចុប្បន្ន EVN បានចុះកិច្ចសន្យាជាមួយអ្នកផ្គត់ផ្គង់ឧស្ម័នទាំងពីរ ដើម្បីអាចដំណើរការប្រភពឧស្ម័ន LNG នៅរោងចក្រតំបន់ភាគអាគ្នេយ៍នៅថ្ងៃទី ១៥ ខែមេសា។ នេះជាលើកទីមួយហើយដែលយើងកំពុងដំណើរការ LNG ដើម្បីផលិតអគ្គិសនី។ ហើយនេះជាដំណោះស្រាយដ៏មានប្រសិទ្ធភាពមួយចំពោះវៀតណាមក្នុងការមានប្រភពអគ្គិសនីបន្ថែមសម្រាប់ប្រទេស”៕

ប្រតិកម្មទៅវិញ