ដោះស្រាយរាល់ការលំបាកសម្រាប់ផលិតកម្មនិងអាជីវកម្ម ធានាសន្តិសុខសង្គម

Chia sẻ
(VOVWORLD) - លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ទើបបានចុះហត្ថលេខា លើ សារាចរលេខ ១១/CT-TTg ស្តីពីភារកិច្ចនិងដំណោះស្រាយចាំបាច់ ដើម្បីដោះស្រាយរាល់ការលំបាកសម្រាប់ផលិតកម្មនិងអាជីវកម្ម ធានាសន្តិសុខសង្គម ក៏ដូច ជាឆ្លើយតបនឹងការរីករាលដាលនៃជំងឺ Covid-19។ 
ដោះស្រាយរាល់ការលំបាកសម្រាប់ផលិតកម្មនិងអាជីវកម្ម ធានាសន្តិសុខសង្គម - ảnh 1 លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំប្រចាំរបស់រដ្ឋាភិបាល

តាមនោះ លោកនាយករដ្ឋមន្រ្តីបានស្នើអោយរដ្ឋមន្រ្តីនិងប្រធានស្ថាប័នចំណុះរដ្ឋាភិបាល ប្រធានគណៈកម្មា ធិការ ប្រជាជនខេត្តនិងទីក្រុងចំណុះមជ្ឈិម រួមទាំងអគ្គនាយកសម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ចនានា ក៏ដូចជាប្រជាជន ទូទាំងប្រទេស ផ្តោតការយកចិត្តទុកដាក់ លើការបំពេញតួនាទីភារកិច្ច ទាំងការពារ ផងនិងប្រយុទ្ធប្រ ឆាំងនឹងរោគរាតត្បាតផងនិងអភិវឌ្ឍសេដ្ឋកិច្ច - សង្គមផង។ ជាពិសេស ត្រូវមិនធ្វេសប្រហែសនិងមិនខ្វះការទទួលខុសជាដាច់ខាត ក្នុងការដឹកនាំការការពារ ទប់ស្កាត់ Covid-19 ក្នុងបរិបទនៃការផ្ទុះជំងឺដ៏គ្រោះថ្នាក់នេះ ដែលបានរីករាលដាលនៅក្នុងប្រទេសជាច្រើននាពេលបច្ចុប្បន្ននេះ។ ម្យ៉ាងវិញទៀត ត្រូវមានផែនការនិងដំណោះស្រាយសមស្របដើម្បីទប់ទល់នឹងគ្រប់ស្ថានភាពទាំងអស់ផងដែរ។

ទន្ទឹមនឹងនេះ ត្រូវអនុវត្តវិធានការណ៍នានា ដើម្បីជួយឧបត្ថម្ភដល់មុខសញ្ញានិងអាជីវកម្មដែលរងផលប៉ះពាល់ដោយរោគរាតត្បាត រួមចំណែកកាត់បន្ថយការលំបាកសម្រាប់ផលិតកម្មនិងសកម្មភាពអាជីវកម្មធានាសន្តិសុខសង្គម។ ជាពិសេស លោកនាយករដ្ឋមន្រ្តីបានចាត់ឱ្យធនាគាររដ្ឋវៀតណាម ដឹកនាំស្ថាប័នឥណទានដោយផ្ទាល់និងទាន់ពេលវេលា ដើម្បីថ្លឹងថ្លែងបំពេញតម្រូវការដើមទុនសម្រាប់ផលិតកម្មនិងសកម្មភាពអាជីវកម្ម បង្កើនលទ្ធភាពទទួលបានប្រាក់កម្ចីរបស់អតិថិជន អនុវត្តវិធានការគាំទ្រដូចជាការកំណត់ពេលវេលាការទូទាត់ កាត់បន្ថយអត្រាការប្រាក់ សម្រាប់អតិថិជនដែលកំពុងជួបការលំបាកដោយសាររងផលប៉ះពាល់នៃការរីករាលដាល Covid-19៕

ប្រតិកម្មទៅវិញ