ជំរុញផែនការសហប្រតិបត្តិការរយៈពេលវែងរវាងសម្ព័ន្ធក្រុមហ៊ុន Pfizer និងវៀតណាម

Chia sẻ
(VOVWORLD) - នាយប់ថ្ងៃទី ១៥ ខែកុម្ភៈ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញសន្ទនាតាមទូរស័ព្ទជាមួយលោក Albert Bourla ប្រធាននិងជានាយកប្រតិបត្តិនៃសម្ព័ន្ធក្រុមហ៊ុន Pfizer។ 
ជំរុញផែនការសហប្រតិបត្តិការរយៈពេលវែងរវាងសម្ព័ន្ធក្រុមហ៊ុន Pfizer និងវៀតណាម - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Albert Bourla ប្រធាន និងជានាយកប្រតិបត្តិនៃសម្ព័ន្ធក្រុមហ៊ុន Pfizer Group  (រូបថត៖ TTXVN)

នេះជាជំនួបពិភាក្សាលើកទីពីររបស់លោកនាយករដ្ឋមន្ត្រីជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុន Pfizer ចាប់តាំងពីរលកទីបួននៃការផ្ទុះឡើងជំងឺកូវីដ-១៩ នៅវៀតណាម។

ក្នុងកិច្ចសន្ទនានេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានថ្លែងអំណរគុណនិងកោតសរសើរចំពោះសម្ព័ន្ធក្រុមហ៊ុន Pfizer Group ដែលបានបង្ហើយការផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺ កូវីដ-១៩ ចំនួន ៥១លានដូស យ៉ាងគ្រប់គ្រាន់ដល់ប្រទេសវៀតណាម។ តាមនោះ វៀតណាមបានអនុវត្តន៍ដោយជោគជ័យនូវយុទ្ធសាស្ត្រចាក់វ៉ាក់សាំងប្រឆាំង ជំងឺកូវីដ ១៩  ហើយប្តូរទៅជាយុទ្ធសាស្ត្រសម្របខ្លួនយ៉ាងបត់បែន ប្រកបដោយសុវត្ថិភាពនិងគ្រប់គ្រងប្រកបដោយប្រសិទ្ធ ភាពជំងឺរាតត្បាត ដើម្បីស្តារឡើងសកម្មភាពផលិតនិងស្តារសេដ្ឋកិច្ចឡើងវិញ។

ចំពោះមុខការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៃស្ថានភាពជំងឺរាតត្បាត ដើម្បីការពារសុខភាពកុមារ និងបន្តអនុវត្តការបើកសាលារៀនឡើងវិញប្រកបដោយសុវត្ថិភាព លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យប្រធាន នាយកប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុន Pfizer យកចិត្តទុកដាក់លើការជំរុញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ការផ្គត់ផ្គង់វ៉ាក់សាំងចំនួន ២២ លាន ដូស សម្រាប់ចាក់ឲ្យកុមារអាយុពី ៥ ទៅ ១២ ឆ្នាំនៅប្រទេសវៀតណាម ក្នុងប៉ុន្មានថ្ងៃខាងមុខនេះ; ហើយក្នុងពេលឆាប់ៗនេះ ផ្គត់ផ្គង់និងផ្ទេរបច្ចេកវិទ្យា ដើម្បីផលិតថ្នាំព្យាបាលប្រឆាំងនឹងមេរោគថ្មីៗ។

ប្រធាននិងជានាយកប្រតិបត្តិរបស់ Pfizer លោក Albert Bourla បានបញ្ជាក់ថា លោកនឹងខិតខំប្រឹងប្រែង ក៏ដូចជាពន្លឿនការអនុវត្តកិច្ចសន្យ ដោយផ្តល់ឱ្យវៀតណាមនូវវ៉ាក់សាំងសម្រាប់ចាក់ឲ្យកុមារអាយុពី ៥ ឆ្នាំដល់ក្រោម ១២ ឆ្នាំឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ លោក Albert Bourla ក៏បាននិយាយផងដែរថា ក្រុមហ៊ុន Pfizer អាចសហការជាមួយវៀតណាម ក្នុងការផ្ទេរបច្ចេកវិទ្យា ដើម្បីផលិតថ្នាំព្យាបាលជំងឺកូវីដ ១៩។

ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រីបានអញ្ជើញប្រធាននិងជាអគ្គនាយកប្រតិបត្តិនៃសម្ព័ន្ធក្រុមហ៊ុន Pfizer មកកាន់ប្រទេសវៀតណាមក្នុងនាមជាភ្ញៀវរបស់នាយករដ្ឋមន្ត្រី ដើម្បីពិភាក្សានិងជំរុញផែនការសហប្រតិបត្តិការរយៈពេលវែងរវាងសម្ព័ន្ធក្រុមហ៊ុន Pfizer និងវៀតណាម ផងដែរ៕

ប្រតិកម្មទៅវិញ