សមាជិកអចិន្រៃយ៍នៃលេខាធិការដ្ឋាន លោក Vo Van Thuong ថ្លែងនៅកិច្ចប្រជុំ
(រូបថត៖ TTXVN) |
នេះជាមតិដឹកនាំរបស់សមាជិកអចិន្រៃយ៍នៃលេខាធិការដ្ឋាន លោក Vo Van Thuong នៅក្នុងសន្និសីទបូកសរុបសកម្មភាពនៃមជ្ឈមណ្ឌលសារព័ត៌មាននិងតាំងបង្ហាញសៀវភៅ កាសែតស្តីពីមហាសន្និបាតលើកទី ១៣ របស់បក្ស។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងនារសៀលថ្ងៃទី ១៦ ខែមេសានៅទីក្រុងហាណូយ។ យោងតាមលោក Vo Van Thuong: ការផ្សព្វផ្សាយ ដើម្បីអនុវត្តន៍សេចក្តីសម្រេចចិត្តរបស់រដ្ឋសភានិងរដ្ឋាភិបាល ដំណោះស្រាយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ធានាការពារជាតិ សន្តិសុខ កិច្ចការបរទេស កសាងបក្ស ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ទាមទារត្រូវធ្វើឲ្យមានការប្រសើរជាងពីមួយថ្ងៃទៅមួយថ្ងៃ។
អង្គសន្និសីទក៏បានបញ្ជាក់ផងដែរថា ការងារដឹកនាំនិងការតម្រង់ទិសនៃព័ត៌មានក៏ដូចជាការផ្សព្វផ្សាយសារព័ត៌មាន ត្រូវបានអនុវត្តន៍ជាប្រចាំ ដោយមានការច្នៃប្រឌិតជាច្រើន ធានានូវទិសដៅនិងភាពត្រឹមត្រូវ។ ដោយហេតុនេះ រួមចំណែកកាត់បន្ថយស្ថានការណ៍ព័ត៌មានខ្វះការតម្រង់ទិស និងព័ត៌មានមិនពិតដែលជះឥទ្ធិពលដល់ការងារត្រៀមរៀបចំ តាមនោះ រួមចំណែកជាវិជ្ជមានដល់ជោគជ័យទាំងមូលនៃមហាសន្និបាត៕