ជួយឧប្ថម្ភសិស្សានុសិស្សនិងនិស្សិតដែលជួបការលំបាក

Chia sẻ
(VOV)_នាថ្ងៃទី២៨ កញ្ញា នៅរដ្ឋធានីហាណូយ សមាគមជំរុញការសិក្សាររៀនសូត្រនៅវៀតណាម សម្ព័ន្ធក្រុមហ៊ុនផ្សព្វផ្សាយជាតិវៀតណាម និងទួរទស្សន៍វៀតណាម បានរៀបចំកម្មវិធីជំរុញការឆ្លងកាត់ការលំបាកដើម្បីស្វែងរកអក្សរ លើកទី៤ ឆ្នាំ ២០១៤។ កម្មវិធីនេះ​
ជួយឧប្ថម្ភសិស្សានុសិស្សនិងនិស្សិតដែលជួបការលំបាក - ảnh 1
ជួយឧប្ថម្ភសិស្សានុសិស្សនិងនិស្សិតដែលជួបការលំបាក(http://www.doisongphapluat.com/)

(VOV)_នាថ្ងៃទី២៨ កញ្ញា នៅរដ្ឋធានីហាណូយ សមាគមជំរុញការសិក្សាររៀន
សូត្រនៅវៀតណាម សម្ព័ន្ធក្រុមហ៊ុនផ្សព្វផ្សាយជាតិវៀតណាម និងទួរទស្សន៍វៀត
ណាម បានរៀបចំកម្មវិធីជំរុញការឆ្លងកាត់ការលំបាកដើម្បីស្វែងរកអក្សរ លើកទី៤
 ឆ្នាំ ២០១៤។ កម្មវិធីនេះ​គឺជាឱកាសដើម្បីជួបប្រាស្រ័យ ចែករំលែករបស់បណ្ដាគំរូ
និស្សិត សិស្សា​នុសិស្ស ដែលបានឆ្លងកាត់រាល់ការលំបាក ឈានទៅមុខក្នុងការ
សិក្សាររៀន​សូត្រ។ នៅទីនេះ អនុប្រធានរដ្ឋវៀតណាម លោកស្រី Nguyen Thi Doan
 បាន​ប្រគល់ជូនអាហាររូបករណ៍មានតំលៃ១១លានដុង/ឆ្នាំសំរាប់និស្សិតថ្មីចំនួន ៤០នាក់ ដែលមានស្ថានភាពលំបាក។ បណ្ដាសិស្សានុសិស្សមានស្ថានភាពលំបាក  ពិកាផ្សេងៗទៀតនៅ​បណ្ដាខេត្ត បានទទួលសៀវភៅសន្សំសំចៃមានតំលៃ៣លានដុង។

          ក្នុងរយៈពេលកន្លងទៅ កម្មវិធី៖ ជំរុញសុបិន ឆ្លងកាត់លើការលំបាក ដើម្បីស្វែង រកអក្សរ បានទៅកាន់បណ្ដាតំបន់ដើម្បីប្រគល់ជូនអាហារូបករណ៍ រទះរុញ ប័ណ្ណ​ធានារ៉ាប់រង សំភារះសិក្សាសំរាប់សិស្សានុសិស្សក្រីក្រ មានស្ថានភាពលំបាក ឈាន
ទៅមុខក្នុងការសិក្សារផងដែរ៕

ប្រតិកម្មទៅវិញ