“ជំនួសឲ្យការដឹងគុណ” - រឿងបំផុសគំនិតអំពីគ្រូបង្រៀន

Chia sẻ
(VOVWORLD) - ទន្ទឹមនឹងនោះ រូបភាព រឿងលើកទឹកចិត្តនិងការគោរពកោតសរសើរ និងរឿងបំផុសគំនិតអំពីលោកគ្រូ អ្នកគ្រូ ដែលបានលះបង់សម្រាប់បុព្វហេតុអប់រំ និងដើម្បីសិក្សានុសិស្សជាទីស្រឡាញ់។

នាយប់ថ្ងៃទី ១៤ ខែវិច្ឆិកា ក្រសួងអប់រំ និងបណ្ដុះបណ្ដាលបានសម្របសម្រួលជាមួយស្ថានីយទូរទស្សន៍វៀតណាម  រៀបចំកម្មវិធីទូរទស្សន៍ផ្សាយផ្ទាល់“ជំនួសឲ្យការដឹងគុណ” ដោយប្រធានបទ “សាបព្រួសពន្លក” ក្នុងឱកាសទិវាគ្រូបង្រៀនវៀតណាមថ្ងៃទី២០ខែវិច្ឆិកា។ នេះជាកម្មវិធីប្រចាំឆ្នាំដើម្បីទទួលស្គាល់ និងលើកតំកើងលោកគ្រូ អ្នកគ្រូនៅទូទាំងប្រទេស ដែលបានជំនះរាល់ការលំបាក រួមចំណែកក្នុងជោគជ័យនៃការងារអប់រំនៅក្នុងប្រទេស។

ក្នុងកម្មវិធី“ជំនួសឲ្យការដឹងគុណ”ឆ្នាំនេះ ខ្លឹមសារជាច្រើនទាក់ទងនឹងបរិបទនៃការអប់រំដ៏ពិសេស នៅពេលដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារជំងឺរាតត្បាតកូវីដ១៩។ ទន្ទឹមនឹងនោះ រូបភាព រឿងលើកទឹកចិត្តនិងការគោរពកោតសរសើរ និងរឿងបំផុសគំនិតអំពីលោកគ្រូ អ្នកគ្រូ ដែលបានលះបង់សម្រាប់បុព្វហេតុអប់រំ និងដើម្បីសិក្សានុសិស្សជាទីស្រឡាញ់៕


ប្រតិកម្មទៅវិញ