លោកបណ្ឌិត Frederick Kliem |
យោងតាមអត្ថបទនេះ នៅឆ្នាំ ២០២០ នេះ វៀតណាមទទួលបន្ទុកកាលវិភាគការ ទូតយ៉ាងក្រាស់ក្រែលនៅ ពេលដំណាលគ្នា កាន់ដំណែងជាប្រធានអាស៊ាន ផងនិងសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ផង។ ប្រការនេះ ដាក់ចេញនូវបញ្ហាប្រឈមមិនតិចសម្រាប់វៀតណាម ប៉ុន្តែក៏ជាឱកាសដ៏កម្រដែរ ដើម្បីទីក្រុងហាណូយអាចអនុវត្តគោលនយោបាយការបរទេសមួយដែលមានការសម្របសម្រួលល្អនិងប្រកបដោយប្រសិទ្ធភាពបំផុត។ ហេតុដូច្នេះ វៀតណាមគប្បីឆ្លៀតយកប្រយោជន៍ពីរបៀបវារៈរបស់អាស៊ាននៅដំណាក់កាលសកលនៅអង្គការសហប្រជាជាតិ។
លោកបណ្ឌិត Frederick Kliem បានអះអាងថា ជាមួយនឹងតួនាទីកាន់តែសកម្មរបស់ វៀតណាមលើឆាកនយោបាយពិភពលោកនិងនៅក្នុងអាស៊ានផ្ទាល់ ពិតណាស់ថា វៀត ណាមនឹងមានជំហរយ៉ាងល្អដើម្បីនាំអាស៊ានឆ្ពោះទៅមុខជាពុំខាន៕