នៅខាងក្រៅនៃកិច្ចប្រជុំនេះ សមាជិក សមាជិការសភាបានវាយតម្លៃថា ច្បាប់សហគ្រាសដែលត្រូវបានធ្វើវិសោធនកម្មនឹងក្លាយជាមូលដ្ឋានច្បាប់ដើម្បីធ្វើឱ្យប្រតិបត្តិការនៃអាជីវកម្មកាន់តែមានភាពងាយស្រួលជាង។
ច្បាប់ស្តីពីសហគ្រាស (ធ្វើវិសោធនកម្ម) លើកនេះ បន្តធ្វើឱ្យប្រសើរឡើងនូវស្ថាប័ននានា ចូលរួមចំណែកក្នុងការកែលម្អបរិយាកាសវិនិយោគអាជីវកម្ម កាត់បន្ថយបែបបទរដ្ឋបាល និងបន្ថយចំណាយសម្រាប់អាជីវកម្ម។ ជាពិសេស លើកកម្ពស់គុណភាពនៃការរៀបចំអភិបាលកិច្ចសាជីវកម្ម ការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ម្ចាស់ភាគហ៊ុននិងវិនិយោគិន នៅពេលចូលរួមវិនិយោគអាជីវកម្មនៅក្នុងសហគ្រាស។
សមាជិកសភាលោក Hoang Van Cuong គណៈប្រតិភូទីក្រុងហាណូយបាននិយាយថា ច្បាប់ស្តីពីសហគ្រាស (ធ្វើវិសោធនកម្ម) គឺជាកត្តាដ៏សំខាន់មួយដើម្បីបំផុសប្រភពធនធានធុរកិច្ច៖ “ច្បាប់សហគ្រាសដែលត្រូវបានធ្វើវិសោធនកម្មគឺជាគោលការណ៍ណែនាំសម្រាប់យើងក្នុងការដោះស្រាយរាល់ការលំបាកក៏ដូចជាបង្កើតក្របខ័ណ្ឌច្បាប់សម្រាប់ប្រតិបត្តិការអាជីវកម្មក្នុងរយៈពេលវែងមិនត្រឹមតែក្នុងបរិបទនៃការរងផលប៉ះពាល់នៃ COVID នោះឡើយ។ នៅក្នុងច្បាប់ស្តីពីសហគ្រាស ធ្វើវិសោធនកម្មលើកនេះ មានក្របខ័ណ្ឌច្បាស់លាស់និងច្រករបៀងសម្រាប់សម្រាប់អាជីវកម្មអាចស្វ័យភាពបន្ថែមទៀត។ នោះគឺជាមូលដ្ឋានសម្រាប់យើង ដើម្បីជួយឱ្យប្រតិបត្តិការអាជីវកម្មកាន់តែប្រសើរឡើង”៕