ចិនបានបញ្ជាក់អំពីការបញ្ចប់ការពិគ្រោះយោបល់បច្ចេកទេសជាបណ្តើរៗលើផ្នែកមួយចំនួននៃកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក

Chia sẻ
(VOVWORLD) - ប្រទេសចិនបានបញ្ជាក់ពីការធ្វើការសន្ទនាតាមទូរស័ព្ទជាន់ខ្ពស់ជាមួយសហរដ្ឋអាមេរិកកាលពីថ្ងៃទី ២៥ ខែតុលា ហើយសម្រេចបាននូវការយល់ដឹងរួម អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទីមួយរវាងភាគីទាំងពីរ។
ចិនបានបញ្ជាក់អំពីការបញ្ចប់ការពិគ្រោះយោបល់បច្ចេកទេសជាបណ្តើរៗលើផ្នែកមួយចំនួននៃកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក - ảnh 1ឧបនាយករដ្ឋមន្រ្តីចិនលោក  Liu Hei (កណ្តាល) និង  តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកលោក  Robert Lighthizer និងរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុអាមេរិក លោក Steven Mnuchin (រូបថត៖ Kyodo/TTXVN)

ឧបនាយករដ្ឋមន្រ្តីនិងជាប្រធានគណៈប្រតិភូចិនទទួលបន្ទុកកិច្ចសន្ទនាសេដ្ឋកិច្ចទូលំទូលាយចិន - អាមេរិក លោក Liu Hei បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកលោក  Robert Lighthizer និងរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុអាមេរិក លោក Steven Mnuchin។ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានចិនបានឲ្យដឹងថាភាគីទាំងពីរបានឯកភាពគ្នាដោះស្រាយលើបញ្ហាសំខាន់ៗដោយពេញចិត្តគ្នាទៅវិញទៅមក ព្រមទាំងបញ្ជាក់ថាភាគីទាំងពីរបានបញ្ចប់ការពិគ្រោះយោបល់ខាងបច្ចេកទេសជាបណ្តើរៗរលើផ្នែកមួយចំនួននៃកិច្ចព្រមព្រៀងនោះហើយ។ ហេតុនេះហើយ ភាគីទាំងពីរបានបញ្ជាក់អំពីការយល់ដឹងរួមលើបញ្ហានានាដូចជាអាមេរិកអនុវត្តបទប្បញ្ញត្តិស្រដៀងគ្នាជាមួយនឹងប្រព័ន្ធគ្រប់គ្រងនិងត្រួតពិនិត្យមើលលើផលិតផលសាច់សត្វពាហនៈ និងត្រី Catfish ដែលនាំមកពីប្រទេសចិន និងផលិតដោយប្រទេសចិន  ប្រទេសចិនបានដកបញ្ជាហាមប្រាម នាំចូលសាច់សត្វពាហនៈរបស់អាមេរិកមកកាន់ប្រទេសនេះ និងការប្រើប្រាស់ប្រព័ន្ធព័ត៌មានសុខាភិបាលជាសាធារណៈសម្រាប់ផលិតផលសាច់ទាំងនេះ ជាដើម៕

ប្រតិកម្មទៅវិញ