ចំនួនជនរងគ្រោះ​ដែល បាត់បង់ជីវិត​ដោយសារហេតុការណ៍ការ​រអិលបាក់ដី​នៅប្រទេសមីយ៉ាន់ម៉ារបានកើnឡើងជាង ១៦០ នាក់

Chia sẻ
(VOVWORLD) - អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានសម្តែងការចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាល ប្រជាជន និងក្រុមគ្រួសាររបស់ជនរងគ្រោះ ដោយសារហេតុការណ៍រអិលបាក់ដីនៅមីយ៉ាន់ម៉ា។
ចំនួនជនរងគ្រោះ​ដែល បាត់បង់ជីវិត​ដោយសារហេតុការណ៍ការ​រអិលបាក់ដី​នៅប្រទេសមីយ៉ាន់ម៉ារបានកើnឡើងជាង ១៦០ នាក់ - ảnh 1 ក្រុមជួយសង្គ្រោះស្វែងរកជនរងគ្រោះនៅកន្លែងបាក់ដីនៅមីយ៉ាន់ម៉ា (រូបថត៖ TTXVN)

ចំនួនមនុស្សស្លាប់ ក្នុងហេតុការណ៍រអិលបាក់ដីនៅអណ្ដូងរ៉ែនៅប្រទេស មីយ៉ាន់ម៉ាភាគខាងជើងកាលពីថ្ងៃទី ២ ខែកក្កដាបានកើនឡើង ១៦២ នាក់ និងមាន ៥៤ នាក់ផ្សេងទៀតត្រូវរងរបួស។

ហេតុការណ៍នេះបានកើតមានឡើងនៅអណ្ដូងរ៉ែនៅទីរួមស្រុក Hpakant ក្នុងរដ្ឋ Kachin បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅអណ្តូងរ៉ែនេះ។ អ្នកស្លាប់និងរងរបួសគឺសុទ្ធតែជាកម្មករនៅអណ្តូងរ៉ែនេះ។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានសម្តែងការចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាល ប្រជាជន និងក្រុមគ្រួសាររបស់ជនរងគ្រោះ ដោយសារហេតុការណ៍រអិលបាក់ដីនៅមីយ៉ាន់ម៉ា ព្រមទាំងអះអាងថា អង្គការសហប្រជាជាតិបានត្រៀមខ្លួនជាស្រេចចូលរួមជំនះពុះពារលើផលវិបាកដោយសារហេតុការណ៍នេះផងដែរ៕

ប្រតិកម្មទៅវិញ