ចិនថ្លែងអំណរគុណយ៉ាងស្មោះត្រង់ចំពោះការជួយឧបត្ថម្ភគាំទ្រពីវៀតណាម

Chia sẻ
(VOVWORLD) - អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Gěng Shuǎng បានបញ្ជាក់ថាទំនិញជួយឧបតម្ថម្ភរបស់រដ្ឋាភិបាលវៀតណាម ដែលបញ្ជូនទៅរដ្ឋាភិបាលនិងប្រជាជនចិន ត្រូវបាននាំយកទៅកាន់ទីក្រុងវូហាន 
ចិនថ្លែងអំណរគុណយ៉ាងស្មោះត្រង់ចំពោះការជួយឧបត្ថម្ភគាំទ្រពីវៀតណាម - ảnh 1 អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Gěng Shuǎng (រូបថត៖ vov.vn)

ក្នុងសន្និសីទសារព័ត៌មានអនឡាញកាលពីល្ងាចថ្ងៃទី ១០ ខែកុម្ភៈ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Gěng Shuǎng បានបញ្ជាក់ថាទំនិញជួយឧបតម្ថម្ភរបស់រដ្ឋាភិបាលវៀតណាម ដែលបញ្ជូនទៅរដ្ឋាភិបាលនិងប្រជាជនចិន ត្រូវបាននាំយកទៅកាន់ទីក្រុងវូហាន ហើយចិនក៏បានថ្លែងអំណរគុណយ៉ាងស្មោះត្រង់ចំពោះរាល់ការគាំទ្រនិងផ្តល់ជំនួយឧបត្ថម្ភដល់ប្រទេសនេះ។

ឆ្លើយនឹងសំនួររបស់អ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមនៅទីក្រុងប៉េកាំង លោក Gěng Shuǎng បានឲ្យដឹងថា សំភារៈសុខាភិបាលរបស់រដ្ឋាភិបាលវៀតណាមដែលបានបញ្ជូនទៅប្រទេសចិន ត្រូវបាននាំយកទៅកាន់ទីក្រុងវូហានកាលពីថ្ងៃទី ១០ ខែកុម្ភៈ។ គិតត្រឹមម៉ោង ១២ នាថ្ងៃទី ៨ ខែកុម្ភៈ ប្រទេសចិនបានទទួលឧបករណ៍និងគ្រឿងសម្ភារៈសុខាភិបាលមកពីប្រទេសនិងអង្គការអន្តរជាតិទាំង ២១ ផងដែរ៕

ប្រតិកម្មទៅវិញ