កន្លែងកើតហេតុដែលរថភ្លើងពីរបានបុកគ្នានៅក្នុងប្រទេសក្រិក ថ្ងៃទី១ ខែមីនា។ (ប្រភព៖ Reuters) |
ក្រុមអ្នកជួយសង្រ្គោះបានជម្លៀសអ្នកដំណើរជាបន្ទាន់ បន្ទាប់ពីទូរថភ្លើងយ៉ាងហោចណាស់ចំនួនពីរបានឆាបឆេះ។ នៅពេលប្រព្រឹត្តិទៅគ្រោះថ្នាក់បុកគ្នា រថភ្លើងដឹកអ្នកដំណើរកំពុងធ្វើដំណើរពីទីក្រុង Athens ទៅកាន់ទីក្រុង Thessaloniki ភាគខាងជើងប្រទេសក្រិក ខណៈដែលរថភ្លើងដឹកទំនិញកំពុងធ្វើដំណើរពី Thessaloniki ទៅ Larissa ។ បច្ចុប្បន្ន អគ្គីភ័យកំពុងស្ថិតក្រោមការគ្រប់គ្រង។ អ្នកដំណើរប្រហែល ៤០នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ខណៈដែល ២៥០ នាក់ផ្សេងទៀតត្រូវបានបញ្ជូនទៅទីក្រុង Thessaloniki ដោយឡានក្រុង។ មូលហេតុនៃឧបទ្ទវហេតុនេះកំពុងត្រូវបានស៊ើបអង្កេតជាបន្ទាន់៕