គណៈប្រតិភូអតីតគ្រូបង្រៀនអាណិកជនវៀតណាមនៅថៃអញ្ជើញទៅទស្សនាស្រុកកំណើតលោកប្រធាហូជីមិញ

Chia sẻ
(VOVWORLD) -ក្នុងកម្មវិធីនៃគណៈប្រតិភូអតីតគ្រូបង្រៀនអាណិកជនវៀតណាមនៅថៃអញ្ជើញទៅទស្សនាស្រុកកំណើតវៀតណាម នាថ្ងៃទី ៧ តុលានោះ គណៈប្រតិភូបានអញ្ជើញទៅទស្សនាស្រុកកំណើតលោកប្រធានហូជីមិញ នៅឃុំ Kim Lien ស្រុក Nam Dan ខេត្ត Nghe An ។
គណៈប្រតិភូអតីតគ្រូបង្រៀនអាណិកជនវៀតណាមនៅថៃអញ្ជើញទៅទស្សនាស្រុកកំណើតលោកប្រធាហូជីមិញ - ảnh 1គណៈប្រតិភូអតីតគ្រូបង្រៀនអាណិកជនវៀតណាមនៅ
ថៃអញ្ជើញទៅទស្សនាស្រុកកំណើតលោកប្រធាហូជីមិញ 

ក្នុងកម្មវិធីនៃគណៈប្រតិភូអតីតគ្រូបង្រៀនអាណិកជនវៀតណាមនៅថៃអញ្ជើញទៅទស្សនាស្រុកកំណើតវៀតណាម នាថ្ងៃទី ៧ តុលានោះ គណៈប្រតិភូបានអញ្ជើញទៅទស្សនាស្រុកកំណើតលោកប្រធានហូជីមិញ នៅឃុំ Kim Lien ស្រុក Nam Dan ខេត្ត Nghe An ។ នៅទីនេះ គណៈប្រតិភូបានអញ្ជើញទស្សនាមណ្ឌលកេរ្ត៍ដំណែល Kim Lien ហើយអុជធូប ថ្វាយផ្កា ដើម្បីបង្ហាញការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះលោកប្រធានហូជីមិញដែលបានលះបង់អស់មួយជីវិត ដើម្បីសន្តិភាព និងសុភមង្គលសម្រាប់ប្រជាជនវៀតណាម និងពិភពលោក។ គណៈប្រតិភូក៏អញ្ជើញទៅទស្សនាមណ្ឌលកេរ្ត៍ដំណែលភូមិ Sen និងមណ្ឌលកេរ្ត៍ដំណែល ភូមិ Hoang Tru ឃុំ Kim Lien ស្រុក Nam Dan ខេត្ត Nghe An ដែលជាកន្លែងរក្សាទុកនូវវត្ថតាង និងឯកសារ កាលពីកុមារភាពរបស់លោកប្រធានហូជីមិញ និងសាច់ញាតិនៅក្នុងគ្រួសារលោក។

គណៈប្រតិភូអតីតគ្រូបង្រៀនអណិកជនវៀតណាមនៅថៃអញ្ជើញទៅទស្សាវៀតណាមរួមមាន ៨៤ នាក់ ដែលជាអតីតគ្រូបង្រៀនដោយបានរួមវិភាគទានក្នុងកិច្ចការបង្រៀនភាសាវៀតណាមជូនសហគមន៍ជនវៀតណាមនៅថៃ៕

ប្រតិកម្មទៅវិញ