គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបិទសម័យប្រជុំលើកទី១១

Chia sẻ
(VOVWORLD) - បន្តកម្មវិធីសម័យប្រជុំលើកទី១១ នាថ្ងៃទី១៣ ឧសភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបើកសម័យប្រជុំបិទ។ 
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបិទសម័យប្រជុំលើកទី១១ - ảnh 1សម័យប្រជុំលើកទី១១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា (រូបថត៖ TTXVN)

មុននឹងបិទសម័យប្រជុំ គណៈកម្មាធិ ការអចិន្ត្រៃយ៍រដ្ឋសភាបានពិចារណា លើផែនការបែងចែកថវិការមជ្ឈិម ដំណាក់កាល ២០២១ - ២០២៥ និងឆ្នាំ ២០២២ ដល់ក្រសួង ស្ថាប័នមជ្ឈិម និងមូលដ្ឋាន ដើម្បីអនុវត្តន៍កម្មវិធីគោលដៅជាតិចំនួន ០៣; ពិចារណាបំពេញបន្ថែមលើផែនការថវិកាជាតិ នៅឆ្នាំ២០២២ ដែលត្រូវបែងចែកទៅក្រសួង សាខា និងមូលដ្ឋាន និងផ្តល់យោបល់លើការផ្ទេរដើមទុនកម្ចី ហើយឲ្យកម្ចីឡើងវិញ ក្រោមការធានារបស់រដ្ឋាភិបាល ទៅជាការបែងចែកថវិការដ្ឋ។

នាថ្ងៃនេះផងដែរ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាក៏បានផ្តល់យោបល់ដាក់ជូនរដ្ឋសភាពិនិត្យ និងសម្រេចលើគោលនយោបាយវិនិយោគក្នុងដំណាក់កាលទី ១ នៃគម្រោងសាងសង់ផ្លូវល្បឿនលឿន Chau Doc - Can Tho - Soc Trang; Khanh Hoa – Buon Ma Thuot; Bien Hoa - Vung Tau៕

ប្រតិកម្មទៅវិញ