គណៈកម្មការទន្លេមេគង្គ​រួមសហការជាមួយហ្វេសប៊ុក ដើម្បី​លើកកម្ពស់​ការយល់​ដឹងអំពី ទឹកជំនន់និងគ្រោះរាំងស្ងួតនៅក្នុងតំបន់

Chia sẻ
(VOVWORLD) - នាថ្ងៃទី ៣១ ខែសីហាគណៈកម្មាធិការទន្លេមេគង្គអន្តរជាតិ (MRC) បានសម្របសម្រួលជាមួយហ្វេសប៊ុកអនុវត្តន៍គំនិតផ្ដួចផ្ដើមរួមស្ដីពីការព្រមានពីទឹកជំនន់ និងព័ត៌មានឃ្លាំមើលគ្រោះរាំងស្ងួតសម្រាប់សហគមន៍នៅតាមដងទន្លេ និងរដ្ឋាភិបាលនៅតំបន់មេគង្គក្រោម។
គណៈកម្មការទន្លេមេគង្គ​រួមសហការជាមួយហ្វេសប៊ុក ដើម្បី​លើកកម្ពស់​ការយល់​ដឹងអំពី ទឹកជំនន់និងគ្រោះរាំងស្ងួតនៅក្នុងតំបន់ - ảnh 1 រូបថតឯកសារ៖ ទន្លេមេគង្គ (bangkokpost.com)

យោងតាមរបាយការណ៍របស់លេខាធិការដ្ឋាននៃគណៈកម្មាធិកា រទន្លេមេគង្គអន្តរជាតិ (MRC) បានឲ្យដឹងថា នាថ្ងៃទី ៣១ ខែសីហា MRC បានសម្របសម្រួលជាមួយហ្វេសប៊ុកអនុវត្តន៍គំនិតផ្ដួចផ្ដើមរួមស្ដីពីការព្រមានពីទឹកជំនន់ និងព័ត៌មានឃ្លាំមើលគ្រោះរាំងស្ងួតសម្រាប់ សហគមន៍នៅតាមដងទន្លេ និងរដ្ឋាភិបាលនៅតំបន់មេគង្គក្រោម។

នេះគឺជាកិច្ចសហប្រតិបត្តិការដំបូងរវាង MRC និងហ្វេសប៊ុក ដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនដែលជាសមាជិក MRC ទាំង ៤ រួមមាន កម្ពុជា ឡាវ ថៃ និងវៀតណាម អំពីប្រព័ន្ធព័ត៌មានទឹកជំនន់ និងគ្រោះរាំងស្ងួតរបស់ MRC និង លើកកម្ពស់ សមត្ថភាពក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកទេសឌីជីថលតាមអនឡាញសម្រាប់កម្មាភិបាលនៅក្នុងតំបន់ ក្នុងដំណាក់កាលឆ្នាំ ២០២០-២០២១ ផងដែរ៕

ប្រតិកម្មទៅវិញ