ខឿន​សេដ្ឋកិច្ចធំជាងគេចំនួណ​ពីរ ប្តេជ្ញា​ចិត្ត​ នាំអតិផរណាក្នុងតំបន់ Eurozone ត្រឡប់មក​ទ្រឹម​ ២%

Chia sẻ
(VOVWORLD) - មន្ត្រីនៃធនាគារកណ្តាលអាល្លឺម៉ង់ និងបារាំងកាលពីម្សិលមិញ (ថ្ងៃទី ៤ ខែធ្នូ) បានប្រកាសថា ខឿនសេដ្ឋកិច្ចធំជាងគេទាំងពីរនៃសហភាពអឺរ៉ុប (EU) បានប្តេជ្ញាចិត្ត នាំអតិផរណាក្នុងកម្រិតខ្ពស់បំផុត វិលត្រឡប់មកទ្រឹម ២% នៅចុងឆ្នាំ ២០២៤ ឬឆ្នាំ ២០២៥។
ខឿន​សេដ្ឋកិច្ចធំជាងគេចំនួណ​ពីរ ប្តេជ្ញា​ចិត្ត​ នាំអតិផរណាក្នុងតំបន់ Eurozone  ត្រឡប់មក​ទ្រឹម​ ២% - ảnh 1សាច់ត្រូវបានលក់នៅផ្សារមួយក្នុងទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក ថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២២។( រូបថត៖ THX/TTXVN)

ថ្លែងមតិនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍រួម នៅលើប៉ុស្តិ៍ Phoenix របស់អាល្លឺម៉ង់ ប្រធានធនាគារកណ្តាលអាល្លឺម៉ង់ លោក Joachim Nagel និងទេសាភិបាលធនាគារកណ្តាលបារាំងលោក Francois Villeroy de Galhau បានឲ្យដឹងថា ធនាគារកណ្តាលអឺរ៉ុប (ECB) នឹងខិតខំប្រឹងប្រែង គ្រប់គ្រងល្បឿនហក់ឡើងតម្លៃនាបច្ចុប្បន្ន។ នេះមិនមែនគ្រាន់តែជាការព្យាករ ឬទស្សន៍ទាយប៉ុណ្ណោះទេ ប៉ុន្តែជាការប្ដេជ្ញាចិត្ត។

អត្រាអតិផរណានៅក្នុងតំបន់ចាយប្រាក់អឺរ៉ូក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ បានធ្លាក់ចុះមកនៅត្រឹម ១០% ទាបជាងកម្រិតខ្ពស់បំផុត ១០,៦% ដែលបានកត់ត្រាកាលពីខែមុន។ នេះជាលើកដំបូងក្នុងរយៈពេល ១៧ ខែដែលតំបន់ចាយប្រាក់អឺរ៉ូបានកត់ត្រាការថយចុះនៃអតិផរណា។ ទោះជាយ៉ាងណាក៏ដោយ កម្រិតអតិផរណាខាងលើនៅតែខ្ពស់ពេកបើធៀបនឹងគោលដៅ ២% ដែល ECB បានកំណត់សម្រាប់ឆ្នាំ ២០២២។ ជាលទ្ធផល អ្នកបង្កើតគោលនយោបាយមួយចំនួនជឿជាក់ថា ECB ត្រូវការការដំឡើងអត្រាការប្រាក់យ៉ាងខ្លាំង បើទោះបីជាអតិផរណាត្រូវបានកាត់បន្ថយ ដើម្បីជៀសវាងការខូចខាតដែលបណ្តាលមកពី "បង្វិល" នៃតម្លៃនិងប្រាក់បៀវត្សកើនឡើងជាមួយគ្នា៕

 

ប្រតិកម្មទៅវិញ