|
ខេត្ត Khanh Hoa បង្កើតមូលនិធិដើម្បី Truong Sa ជាទីស្រឡាញ់ (VOV) |
Vovworld-គណៈកម្មការចលនាមូលនិធិដើម្បី Truong Sa ជាទីស្រឡាញ់របស់
ខេត្ត Khanh Hoa នាថ្ងៃទី៣មិថុនាបាននាំចេញផែនការរៀបចំចលនាអង្គការស្ថាប័នអង្គភាពអាជីវកម្មនិងបុគ្គលក្នុងខេត្តស្ម័គ្រចិត្តរួមវិភាគទានឲ្យមូលនិធិនេះ។ គណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa បានមានសំបុត្រចលនាអំពាវនាវការ
គាំទ្រសកម្មរបស់សហគមន៍រៃអង្គាសប្រាក់សំដៅរួមចំណែកលើកកំពស់ជីវភាព
រស់នៅរបស់កងទ័ពនិងប្រជាជននៅស្រុកកោះ Truong Sa។ ទន្ទឹមនឹងនោះប្រភព
មូលនិធិនេះបានលៃទុកជួយឧបត្ថម្ភគាំទ្រខាងសម្ភារៈស្មារតីចំពោះបណ្ដាគ្រួសារ
មានសាច់ញ្ញាតិដែលកំពុងបំពេញភារកិច្ចនិងរស់នៅប្រជុំកោះ Truong Sa។ បណ្ដា
របៀបរួមចំណែករួមមានប្រាក់និងសម្ភារៈត្រូវបានបញ្ជូនដល់កន្លែងទទួលគឺបញ្ជា
ការដ្ឋានយោធាខេត្ត Khanh Hoa៕