ខិតខំប្រឹងប្រែងដល់ខែតុលាឆ្នាំនេះ វៀតណាមអាចដកកាតលឿងនៅទីផ្សារអឺរ៉ុប

Chia sẻ
(VOVWORLD) - ខិតខំប្រឹងប្រែងដល់ខែតុលាឆ្នាំនេះ វៀតណាមនឹងអាចដកកាតលឿងចេញក្នុងទីផ្សារអឺរ៉ុប។
ខិតខំប្រឹងប្រែងដល់ខែតុលាឆ្នាំនេះ វៀតណាមអាចដកកាតលឿងនៅទីផ្សារអឺរ៉ុប - ảnh 1ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Luu Quang (រូបថត៖ VNA)

នារសៀលថ្ងៃទី ១ មិថុនា នៅទីក្រុងហាណូយ អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី ៦ នៃគណៈកម្មាធិការដឹកនាំជាតិទទួលបន្ទុកប្រយុទ្ធប្រឆាំងការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត (IUU) ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Luu Quang បានដាក់ចេញគោលដៅ  និងតម្រូវឱ្យក្រសួង ស្ថាប័ន និងខេត្ត ក្រុងឆ្នេរសមុទ្រខិតខំប្រឹងប្រែងដល់ខែតុលាឆ្នាំនេះ វៀតណាមនឹងអាចដកកាតលឿងចេញក្នុងទីផ្សារអឺរ៉ុប។

លោកឧបនាយករដ្ឋមន្រ្ដីបញ្ជាក់ថា បើមិនដក “កាតលឿង”យ៉ាងប្ដូរផ្ដាច់នោះ អាចដំឡើងកម្រិតទៅជា “កាតក្រហម” ពោលគឺមានន័យថា វៀតណាមនឹងបាត់បង់ទីផ្សារនាំចេញគ្រឿងសមុទ្រទៅកាន់អឺរ៉ុប។ លោកឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការនេសាទគ្រឿងសមុទ្រខុសច្បាប់មិនត្រឹមតែធ្វើឱ្យទីផ្សារនាំចេញគ្រឿងសមុទ្រត្រូវបង្រួញប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់មុខមាត់ប្រទេសជាតិទៀតផង។ លោកឧបនាយករដ្ឋមន្ត្រីបានស្នើឲ្យក្រសួង ស្ថាប័ន និងខេត្ត ក្រុងត្រូវប្ដូរផ្ដាច់ មានការទទួលខុសត្រូវថែមទៀត ក្នុងការអនុវត្តគោលដៅដកកាតលឿងនៅទីផ្សារអឺរ៉ុបក្នុងឆ្នាំនេះផងដែរ៕

ប្រតិកម្មទៅវិញ