ខិតខំប្រឹងប្រែងដើម្បីនាំសមាជិកនាវិកនៅលើកប៉ាល់ដឹកទំនិញដែលត្រូវបានវាយប្រហារនៅឯសមុទ្រក្រហមឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន

Chia sẻ
(VOVWORLD) - តាមនោះ ស្ថានទូតវៀតណាមប្រចាំនៅអេហ្ស៊ីប និងស្ថានទូតវៀតណាមប្រចាំនៅអេមីរ៉ាតអារ៉ាប់រួម (UAE) កំពុងប្រញាប់ប្រញាល់បញ្ចប់ដំណើរការចេញលិខិតឆ្លងដែនថ្មីដល់នាវិកវៀតណាម ចំនួន៣នាក់។ 
ខិតខំប្រឹងប្រែងដើម្បីនាំសមាជិកនាវិកនៅលើកប៉ាល់ដឹកទំនិញដែលត្រូវបានវាយប្រហារនៅឯសមុទ្រក្រហមឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន - ảnh 1សមាជិកនាវិក ៣ នាក់កំពុងស្នាក់នៅក្នុងប្រទេស Djibouti មានសុខភាពល្អ និងមានស្ថេរភាពផ្លូវចិត្ត (រូបថត៖ VOV)

ទាក់ទិននឹងកិច្ចការពារប្រជាពលរដ្ឋដែលរងផលប៉ះពាល់ នៅក្នុងកប៉ាល់ ដឹកទំនិញ True Confidence ដែលត្រូវកងកម្លាំង Houthi នៅយេម៉ែនបានវាយប្រហារលើសមុទ្រក្រហម កាលពីថ្ងៃទី ៦ខែមីនា ស្ថានទូតវៀតណាមប្រចាំនៅអេហ្ស៊ីបនាថ្ងៃទី ៩ មីនាបានឲ្យដឹងថា វៀតណាមកំពុងសម្របសម្រួលយ៉ាងសកម្មជាមួយភាគីពាក់ព័ន្ធដើម្បីបង្ហើយបែបបទចាំបាច់ និងនាំក្រុមនាវិកវៀតណាម ដែលកំពុងស្នាក់នៅក្នុងប្រទេស Djibouti វិលត្រឡប់មកប្រទេសវិញ។ តាមនោះ ស្ថានទូតវៀតណាមប្រចាំនៅអេហ្ស៊ីប និងស្ថានទូតវៀតណាមប្រចាំនៅអេមីរ៉ាតអារ៉ាប់រួម (UAE) កំពុងប្រញាប់ប្រញាល់បញ្ចប់ដំណើរការចេញលិខិតឆ្លងដែនថ្មីដល់នាវិកវៀតណាម ចំនួន ៣នាក់។ សមាជិកនាវិកទាំងនេះបានបាត់បង់ឯកសារអត្តសញ្ញាណទាំងអស់ រួមទាំងលិខិតឆ្លងដែន បន្ទាប់ពីការវាយប្រហារ។ តាមគម្រផង នៅថ្ងៃទី ១៣ ខែមីនា នាវិកទាំងនេះអាចទទួលបានលិខិតឆ្លងដែនថ្មីពីទីភ្នាក់ងារតំណាងការទូតវៀតណាមប្រចាំនៅ UAE។ សំបុត្រមរណៈភាពសម្រាប់សមាជិកនាវិកដែលស្លាប់នៅក្នុងការវាយប្រហារនេះ គ្រោងនឹងបង្ហើយផងដែរ។

យោងតាមព័ត៌មានរបស់ស្ថានទូតវៀតណាមប្រចាំនៅអេហ្ស៊ីប សមាជិកនាវិកទាំងបីនាក់ នៅតែមានសុខភាពមាំមួន និងមានស្ថេរភាពផ្លូវចិត្ត៕

ប្រតិកម្មទៅវិញ