ខិតខំប្រឹងប្រែងដើម្បីកសាងនិងអភិវឌ្ឍន៍សហគមន៍ធុរកិច្ច និង​សហគ្រិនដ៏រឹងមាំនិងសាមគ្គីគ្នា

Chia sẻ
(VOVWORLD) - នារសៀលថ្ងៃទី ១១ ខែតុលា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញធ្វើជាអធិបតីនៃជំនួបរវាងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាលជាមួយតំណាងសហគ្រិនវៀតណាម ក្នុងឱកាសទិវាសហគ្រិនវៀតណាម (១៣ តុលា)។ 
កិច្ចប្រជុំនេះ ត្រូវបានតភ្ជាប់តាមបណ្តាញអ៊ីនធឺណែតទៅកាន់ទីស្នាក់ការគណៈកម្មាធិការប្រជាជនខេត្ត-ក្រុងនានាក្រោមឱវាទមជ្ឈិម។
ខិតខំប្រឹងប្រែងដើម្បីកសាងនិងអភិវឌ្ឍន៍សហគមន៍ធុរកិច្ច និង​សហគ្រិនដ៏រឹងមាំនិងសាមគ្គីគ្នា   - ảnh 1ទិដ្ឋភាពនៃជំនួបនេះ។ រូបថត៖ VOV

ក្នុងជំនួបនោះ លោកនាយករដ្ឋមន្ត្រីបានអះអាងថា ក្នុងបរិបទក្នុងស្រុកនិងអន្តរជាតិដែលមានការប្រែប្រួលជាច្រើនដូចបច្ចុប្បន្ន រដ្ឋាភិបាលនិងនាយករដ្ឋមន្ត្រីសន្យាថា ជានិច្ចកាលប្រកៀកស្មាគ្នា ចែករំលែក លើកទឹកចិត្ត និងទទួលមតិយោបល់ពីសមាគមនិងសហគមន៍ធុរកិច្ចជាអតិបរមា ដើម្បីកសាងនិងអភិវឌ្ឍន៍សហគមន៍ធុរកិច្ច និងសហគ្រិនដ៏រឹងមាំ និងសមាគ្គីគ្នា។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យជួរសហគ្រិន និងសហគ្រាសត្រូវលើកកំពស់សមត្ថភាពប្រកួតប្រជែងរបស់ខ្លួនជានិច្ច ឆ្ពោះទៅកម្រិតតំបន់និងអន្តរជាតិ; ពង្រីកបន្ថែមទៀតនូវគំនិតផ្តួចផ្តើម ភាពម្ចាស់ការ និងការច្នៃប្រឌិត ដើម្បីអភិវឌ្ឍន៍អាជីវកម្មមរបស់ខ្លួនផង និងពង្រឹងការតភ្ជាប់គ្នាទៅវិញទៅមក សំដៅបង្កើតកម្លាំងរួម លើកកំពស់កិត្យានុភាពរបស់សហគ្រាសវៀតណាមផង។

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ជឿជាក់ថា សហគមន៍ធុរកិច្ចវៀតណាមនឹងបន្តរួមដំណើរ ចែករំលែកការលំបាក និងគាំទ្របក្ស រដ្ឋ រដ្ឋាភិបាល និងនាយករដ្ឋមន្ត្រីក្នុងការដឹងនាំនិងការគ្រប់គ្រង ដើម្បីរួមគ្នាចាប់យកឱកាសថ្មី លើកកំពស់សមត្ថភាពផ្ទៃក្នុង រួមចំណែកកសាងប្រទេសវៀតណាមដ៏ខ្លាំងមាំមួន និងប្រកបដោយវិបុលភាព៕

ប្រតិកម្មទៅវិញ