កសាងតំបន់ណាមបូខាងកើតក្លាយទៅជាតំបន់អភិវឌ្ឍន៍ប្រកបដោយភាពស្វាហាប់និងមានកំណើនសេដ្ឋកិច្ចខ្ពស់

Chia sẻ
(VOVWORLD) - កិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលតំបន់ណាមបូខាងកើតបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៨ ខែកក្កដា នៅទីក្រុងហូជីមិញ ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រីវៀត ណាមលោក Pham Minh Chinh ប្រធានក្រុមប្រឹក្សាសម្របសម្រួល។ 
កិច្ចប្រជុំមានអត្ថន័យដ៏សំខាន់ចំពោះការអភិវឌ្ឍតំបន់ សំដៅសម្របសម្រួលអនុវត្តន៍ការតំរង់ទិស របស់តំបន់ ដែលត្រូវបានអនុម័តដោយការិយាល័យនយោបាយ និងរដ្ឋសភា។ គោល ដៅនៅឆ្នាំ ២០៣០ គឺកសាងតំបន់ណាមបូខាងកើត ក្លាយទៅជាតំបន់អភិវឌ្ឍន៍ប្រកប ដោយភាពស្វាហាប់ជាមួយនឹងល្បឿនកំណើនសេដ្ឋកិច្ចខ្ពស់ ជាកម្លាំងចលករកំណើន ដ៏ធំបំផុតនៃប្រទេសទាំងមូល; ជាមជ្ឈមណ្ឌលវិទ្យាសាស្ត្រ - បច្ចេកវិទ្យា និងនវានុវត្តន៍ ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ភស្តុភារកម្ម និងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ។
កសាងតំបន់ណាមបូខាងកើតក្លាយទៅជាតំបន់អភិវឌ្ឍន៍ប្រកបដោយភាពស្វាហាប់និងមានកំណើនសេដ្ឋកិច្ចខ្ពស់ - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ដឹកនាំកិច្ចប្រជុំ។ (រូបថត៖ VOV)
អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា៖ ថ្នាក់ដឹកនាំខេត្តក្រុងនានាក្នុងតំបន់ចាំបាច់ត្រូវអនុវត្តន៍គោលដៅ ភារកិច្ច កម្មវិធី គម្រោង និងសកម្មភាពតភ្ជាប់តំបន់ដោយព្រមៗគ្នា ស៊ីសង្វាក់គ្នានិង មានប្រសិទ្ធភាព; ផ្តោតលើកម្លាំងចលករកំណើនចំនួន ៣ (ការប្រើប្រាស់ កាវិរនិយោគ ការនាំចេញ); ពន្លឿនការបើកចំណាយទុនវិនិយោគសាធារណៈ កែលម្អបរិយាកាសវិនិ យោគអាជីវកម្ម។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យលើកកំពស់គុណភាពផលិតផល លើកកម្ពស់សមត្ថភាពប្រកួតប្រជែងនៃផលិតផល និងពង្រីកទីផ្សារនាំចេញផងដែរ។
លោកនាយករដ្ឋមន្ត្រីបានតម្រូវឲ្យផ្តោតលើការងារកសាងផែនការមេ; ពង្រីក យ៉ាងអតិបរមានូវគ្រប់សក្ដានុពលដ៏ខុសប្លែក ឱកាសលេចធ្លោ គុណសម្បត្តិប្រកួត ប្រជែងទាំងអស់ ដោះស្រាយឲ្យបានល្អបំផុតនូវកំហិត ភាពទន់ខ្សោយ និងការជំពាក់ ជំពិនក្នុងតំបន់។ ម្ចាស់ការស្រាវជ្រាវ និងស្នើឡើងយន្តការទម្លុះទម្លាយសម្រាប់តំបន់ ជាពិសេសប្រភពធនធាន និងយន្តការអាទិភាព។ សម្របសម្រួលក្នុងវិស័យភស្តុភារ កម្ម នវានុវត្តន៍ សេវាកម្មប្រកបដោយគុណភាពខ្ពស់; ស្រាវជ្រាវ វិនិយោគលើប្រព័ន្ធផ្លូវ ដែកល្បឿនលឿន ដើម្បីបង្កើនការដោះដូរពាណិជ្ជកម្ម និងកាត់បន្ថយថ្លៃដើមដឹក ជញ្ជូន។ លោកនាយករដ្ឋមន្ត្រីបានស្នើថា តំបន់ត្រូវបំពេញឲ្យបានល្អក្នុងវិស័យ នវានុវត្តន៍ បង្កើតមជ្ឈមណ្ឌលនវានុវត្តន៍ និងទិន្នន័យជាតិក្នុងតំបន់។
គួរជម្រាបថា តំបន់ណាមបូខាងកើតរួមមានទីក្រុងហូជីមិញ និងខេត្តចំនួន៥ ក្រោមឱវាទមជ្ឈិម៖ Tay Ninh, Binh Phuoc, Binh Duong, Dong Nai និង Ba Ria-Vung Tau៕

ប្រតិកម្មទៅវិញ