ក្រុមហ៊ុនផលិតបន្ទះឈីបធំបំផុតលើពិភពលោកមានបំណងចង់បង្កើតមូលដ្ឋាននៅវៀតណាម

Chia sẻ

(VOVWORLD) - ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យ NVIDIA សហប្រតិបត្តិការ រួមដំណើរ និងជួយឧបត្ថម្ភវៀតណាមក្នុងការកសាង និងអនុវត្តយុទ្ធ សាស្ត្រ semiconductor ជាតិ អភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្ម semiconductor ទាំង ៣ ដំណាក់កាល៖ ការរចនា និងសាងសង់រោងចក្រផលិតបន្ទះឈីប ការវេចខ្ចប់ និងការធ្វើតេស្ត។

ក្រុមហ៊ុនផលិតបន្ទះឈីបធំបំផុតលើពិភពលោកមានបំណងចង់បង្កើតមូលដ្ឋាននៅវៀតណាម - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ទទួលជួបលោក Jensen Huang ប្រធាននិងជាអគ្គនាយក នៃសម្ព័ន្ធក្រុមហ៊ុន NVIDIA។ (រូបថត៖ VGP)
នារសៀលថ្ងៃទី ១០ ធ្នូ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានទទួលជួបលោក Jensen Huang ប្រធាននិងជាអគ្គនាយក នៃសម្ព័ន្ធក្រុមហ៊ុន NVIDIA (សហរដ្ឋអាមេរិក) ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំ បំផុតលើពិភពលោកដោយមានតម្លៃទីផ្សារជិត ១,២ ទ្រីលានដុល្លារអាមេរិក។
ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យ NVIDIA សហប្រតិបត្តិការ រួមដំណើរ និងជួយឧបត្ថម្ភវៀតណាមក្នុងការកសាង និងអនុវត្តយុទ្ធ សាស្ត្រ semiconductor ជាតិ អភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្ម semiconductor ទាំង ៣ ដំណាក់កាល៖ ការរចនា និងសាងសង់រោងចក្រផលិតបន្ទះឈីប ការវេចខ្ចប់ និងការធ្វើតេស្ត។ លោកនាយករដ្ឋមន្ត្រីចង់ឱ្យ NVIDIA ផ្តោតលើកិច្ចសហប្រតិបត្តិការ វិនិយោគហេដ្ឋារចនាសម្ព័ន្ធ ការកសាងគ្រឹះស្ថានបណ្តុះបណ្តាល មជ្ឈមណ្ឌលស្រាវ ជ្រាវ និងអភិវឌ្ឍន៍ មជ្ឈមណ្ឌលរចនា ការអភិវឌ្ឍផលិតផលបន្ទះឈីប semiconductor និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត មជ្ឈមណ្ឌលទិន្នន័យធំនិង កម្មវិធីបណ្តុះបណ្តាល វិស្វករ semiconductor នៅក្នុងប្រទេសវៀតណាម។
រីឯខ្លួនវិញ ប្រធាន NVIDIA លោក Jensen Huang បានវាយតម្លៃខ្ពស់ចំពោះ សក្តានុពល កាលានុវត្តភាពដ៏ធំធេង និងយុទ្ធសាស្ត្រ ចក្ខុវិស័យ វិធីអភិក្រមដ៏ច្បាស់ លាស់ និងការផ្តោតលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យ semiconductor និង បញ្ញាសិប្បនិម្មិតរបស់វៀតណាម។ លោក Jensen Huang បានបញ្ជាក់ថា NVIDIA មានបំណងចង់បង្កើតមជ្ឈមណ្ឌល និងមូលដ្ឋាននៅវៀតណាម ដើម្បីទាក់ទាញអ្នក មានទេពកោសល្យពីជុំវិញពិភពលោក តាមនោះរួមចំណែកដល់ការអភិវឌ្ឍប្រព័ន្ធ semiconductor និងបញ្ញាសិប្បនិមិត្ត ជំរុញក្រុមហ៊ុនចាប់ផ្ដើមអាជីវកម្ម ការរចនា និងអភិវឌ្ឍ supercomputer ការផលិតសប់វែរនៃអនាគត រួមចំណែកក្នុងអនាគត ឌីជីថលរបស់វៀតណាម៕

ប្រតិកម្មទៅវិញ