ក្រុមហ៊ុន PEGA បង្ហាញមុខម៉ូតូអគ្គិសនីដែលមានខួរក្បាលឆ្លាតវៃដំបូងគេលើពិភពលោក

Chia sẻ

(VOVWORLD) - នារសៀលថ្ងៃទី ២៥ មេសា នៅទីក្រុងហាណូយ ក្រុមហ៊ុនម៉ូតូអគ្គិសនី PEGA របស់វៀតណាមបានបង្ហាញមុខម៉ូដែលម៉ូតូអគ្គិសនី PEGA eSmart Al ។ នេះជាម៉ូតូអគ្គិសនីដំបូងគេលើពិភពលោកដែលមានខួរក្បាលឆ្លាតវៃ។

ក្រុមហ៊ុន PEGA បង្ហាញមុខម៉ូតូអគ្គិសនីដែលមានខួរក្បាលឆ្លាតវៃដំបូងគេលើពិភពលោក - ảnh 1ម៉ូដែលម៉ូតូអគ្គិសនី PEGA eSmart Al។
តាមនោះ ម៉ូដែលម៉ូតូអគ្គិសនី PEGA eSmart Al មានអេក្រង់ប៉ះឆ្លាតវៃ និងអាច ភ្ជាប់អ៊ីនធឺណិតបាន។ ម៉ូតូនេះក៏មានមុខងារជំនួយនិម្មិតពហុមុខងារ ដែលអាចធ្វើអន្តរ កម្មជាមួយអ្នកបើកបរដូចជាមិត្តភ័ក្តិអញ្ចឹង ដោយរំលឹកឱ្យសាកថ្ម កំណត់ទីតាំង ព្រមានពីអាកាសធាតុអាក្រក់ ផ្ញើសារ និងហៅទូរសព្ទដោយផ្ទាល់នៅលើម៉ូតូដោយ សំឡេង។ ម៉ូតូអគ្គិសនី PEGA eSmart AL ត្រូវបានបំពាក់ដោយម៉ាស៊ីនទំនើបទាន់ សម័យ ជាមួយនឹងបច្ចេកវិទ្យា PMSM។ ម៉ាស៊ីនដែលប្រើបច្ចេកវិទ្យា PMSM ត្រូវបាន អនុវត្តន៍នៅក្នុងម៉ូដែលរថយន្តអគ្គិសនីឈានមុខគេលើពិភពលោកដូចជា៖ Tesla, Chevy Bolt, Nissan Leaf។ ម៉ូតូអគ្គិសនី PEGA eSmart AL ប្រើប្រាស់ថ្ម Lithium ដែលមានគុណភាពខ្ពស់ ជួយឱ្យម៉ូតូធ្វើដំណើរបានចម្ងាយ ១៦០ គីឡូម៉ែត្រក្នុង ការសាកថ្មមួយលើក។
PEGA គឺជាម៉ាកម៉ូតូអគ្គិសនីឈានមុខគេនៅក្នុងប្រទេសវៀតណាម។ PEGA គឺជាឈ្មោះហៅកាត់សម្រាប់ Pegasus ដែលជាសេះទេពក្នុងទេវកថាក្រិក ដែលតំណាងឱ្យភាពស្រស់ស្អាតនិងភាពរឹងមាំយូរអង្វែង៕

ប្រតិកម្មទៅវិញ