ក្រុមបាល់ទាត់ជម្រើសជាតិនារីវៀតណាម។ (រូបថត៖ VOV) |
ថ្លែងមតិក្នុងពិធីទទួលស្វាគមន៍នៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ លោក Hoang Dao Cuong បានសង្កត់ធ្ងន់ថា ជ័យជំនះរបស់ក្រុមបាល់ទាត់ជម្រើសជាតិនារី គឺជាជ័យជំនះដ៏ត្រចះត្រចង់ បង្ហាញពីការខិតខំប្រឹងប្រែង និងឆន្ទៈមោះមុតរបស់ក្រុមបាល់ទាត់នារី ក្នុងបរិបទមុននឹងទៅប្រទេសឥណ្ឌាដើម្បីចូលរួមការប្រកួត សមាជិកក្រុមជាងពាក់កណ្តាលបានឆ្លងជំងឺកូវីដ-១៩។
យោងតាមកម្មវិធី នារសៀលថ្ងៃដដែលនោះ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានទទួលជួបសំណេះសំណាល និងលើកសរសើរបាល់ទាត់ជម្រើសជាតិក្រុមនារី នៅទីស្តីការរដ្ឋាភិបាល។
យោងតាមសហព័ន្ធកីឡាបាល់ទាត់វៀតណាមផងដែរ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ លោក Pham Binh Minh បានចុះហត្ថលេខាលើសេចក្តីសម្រេច ប្រគល់វិញ្ញាបនបត្ររបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលជូនដល់បុគ្គលចំនួន ២៩នាក់ ដែលមានស្នាដៃឆ្នើមក្នុងការប្រកួតបាល់ទាត់នារីជើងឯកទ្វីបអាស៊ី និងដណ្ដើមបានសិទ្ធិចូលរួមការប្រកួត FIFA World Cup នារី ឆ្នាំ ២០២៣៕