លោក Biden ត្រូវការសំឡេងគាំទ្រចំនួន ១.៩៦៨សម្លេង ក្នុងចំណោមតំណាងបោះឆ្នោតចំនួន ៣,៩៣៤ ដើម្បីឈ្នះការតែងតាំងនេះ។
ប្រធានាធិបតីអាមេរិក លោក Joe Biden បានថ្លែងនៅក្នុងទីក្រុង Goffstown រដ្ឋ New Hampshire កាលពីថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៤។ រូបថត៖ AFP/TTXVN |
បើយោងតាម Edison Research ជាក្រុមហ៊ុនដែលធ្វើការស្ទង់មតិសាធារណៈ និងប្រមូលលទ្ធផលបោះឆ្នោតនៅសហរដ្ឋអាមេរិក លោក Biden បានឆ្លងកាត់ដំណាក់កាលដ៏សំខាន់នេះ កាលពីយប់ថ្ងៃទី ១២ ខែមីនា (ម៉ោងក្នុងស្រុក) បន្ទាប់ពីការប្រកាសលទ្ធផលនៃការបោះឆ្នោតបឋមក្នុងរដ្ឋ Georgia មុនពេលប្រកាសលទ្ធផលបោះឆ្នោតនៅក្នុងរដ្ឋ Mississippi រដ្ឋវ៉ាស៊ីនតោន និងកោះ Marianas ខាងជើង។ តាមនោះ លោកទទួលបានសម្លេងគាំទ្រគ្រប់គ្រាន់ដើម្បីតំណាងឱ្យគណបក្សប្រជាធិបតេយ្យនៅក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកនៅខែវិច្ឆិកាខាងមុខ។
ទន្ទឹមនឹងនេះដែរ អតីតប្រធានាធិបតី លោក Donald Trump ក៏បានឈ្នះការបោះឆ្នោតបឋមរបស់គណបក្សសាធារណរដ្ឋនៅក្នុងរដ្ឋ Georgia ដោយទទួលបានឋានៈជាបេក្ខជនប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋ ហើយនឹងចូលរួមក្នុងការប្រកួតប្រជែង "ម្តងទៀត" ជាមួយលោក Biden នៅក្នុងការបោះឆ្នោតនាខែវិច្ឆិកា៕