ការបោះឆ្នោតនៅសហរដ្ឋអាមេរិក៖ គណបក្សសាធារណរដ្ឋបានឈ្នះកៅអីចំនួន ២១៨​ ដើម្បីគ្រប់គ្រងសភាតំណាងរាស្រ្ត

Chia sẻ
(VOVWORLD) - ប្រព័ន្ធផ្សព្វផ្សាយអាមេរិកនៅព្រឹកថ្ងៃទី ១៦ ខែវិច្ឆិកា (ម៉ោងនៅវៀតណាម) បានជូនដំណឹងថា គណបក្សសាធារណៈរដ្ឋទទួលបានអាសនៈ ២១៨/៤៣៥ ដែលជាកម្រិតសំឡេងភាគច្រើនអប្បបរមា ដើម្បីគ្រប់គ្រងសភាតំណាងរាស្រ្ត។
ការបោះឆ្នោតនៅសហរដ្ឋអាមេរិក៖ គណបក្សសាធារណរដ្ឋបានឈ្នះកៅអីចំនួន ២១៨​ ដើម្បីគ្រប់គ្រងសភាតំណាងរាស្រ្ត - ảnh 1Kevin McCarthy ថ្លែងមតិបន្ទាប់ពីត្រូវបានតែងតាំងឲ្យដឹកនាំសភាតំណាងរាស្រ្តក្នុងរដ្ឋធានី Washington DC ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២២។ (រូបថត៖ AFP/TTXVN)

ការដែលគណបក្សសាធារណរដ្ឋដណ្ដើមបានអាសនៈភាគច្រើននៅក្នុងសភាតំណាងរាស្រ្ត មានន័យថា គណបក្សនេះនឹងកាន់តំណែងជាប្រធានសភាតំណាងរាស្រ្ត។ ទំនងជា លោក Kevin McCarthy នៃគណបក្សសាធារណរដ្ឋនឹងជំនួសតំណែងរបស់លោកស្រី Nancy Pelosi នៃគណបក្សប្រជាធិបតេយ្យ។

មុននោះ លទ្ធផលនៃការបោះឆ្នោតព្រឹទ្ធសភាបានបង្ហាញថា គណបក្សប្រជាធិបតេយ្យនៅតែបន្តរក្សាការគ្រប់គ្រង។ ជ័យជម្នះរបស់សមាជិកព្រឹទ្ធសភា Catherine Cortez Masto នៅក្នុងរដ្ឋ Nevada បានជួយគណបក្សប្រជាធិបតេយ្យ ដណ្ដើមបានអាសនៈចំនួន ៥០ ដែលត្រូវការដើម្បីឈ្នះសំឡេងភាគច្រើននៅក្នុងព្រឹទ្ធសភា៕

 

ប្រតិកម្មទៅវិញ