ការនាំចេញ-នាំចូលមានកំណើនជាវិជ្ជមាន វៀតណាមមានអតិរេកនាំចេញជិត ៣ ពាន់លានដុល្លារអាមេរិក

Chia sẻ
(VOVWORLD) -  ក្នុងនាពាក់កណ្តាលដើមខែកុម្ភៈនៃឆ្នាំ២០២១ ទំហំពាណិជ្ជកម្មនាំចេញរបស់វៀតណាមសម្រេចបាន ៩,៩៤ ពាន់លានដុល្លារអាមេរិក ដែលកើនឡើងជិត ២,៥% បើប្រៀបធៀបនឹង      រយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០។
ការនាំចេញ-នាំចូលមានកំណើនជាវិជ្ជមាន វៀតណាមមានអតិរេកនាំចេញជិត ៣ ពាន់លានដុល្លារអាមេរិក - ảnh 1រូបថតឧទាហរណ៍ (ប្រភព៖ vov)

អគ្គនាយកដ្ឋានគយវៀតណាម ទើបតែបានឲ្យដឹងថា ក្នុងដើមពាក់កណ្តាលខែកុម្ភៈនៃឆ្នាំ២០២១ ទំហំពាណិជ្ជកម្មនាំចេញរបស់វៀតណាមសម្រេចបាន ៩,៩៤ ពាន់លានដុល្លារអាមេរិក ដែល កើនឡើងជិត ២,៥% បើប្រៀបធៀបនឹង      រយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០ ។

មានក្រុមនៃមុខទំនិញនាំចេញចំនួន៤ ដែលសម្រេចបានទំហំពាណិជ្ជកម្មលើសពី ១ ពាន់លានដុល្លារអាមេរិក រួមមាន៖ ទូរស័ព្ទនិងគ្រឿងបន្លាស់ ; កុំព្យូទ័រផលិតផលទូរស័ព្ទ និងគ្រឿងបន្លាស់; គ្រឿងម៉ាស៊ីន ឧបករណ៍សម្ភារៈនិងគ្រឿងបន្លាស់ និងវាយនភណ្ឌ។ ចាប់ពីដើមឆ្នាំដល់ថ្ងៃទី ១៥ ខែកុម្ភៈ ការនាំចេញសរុបរបស់វៀតណាមសម្រេចបាន ៣៨,៤៦ ពាន់លានដុល្លារអាមេរិក ពោលគឺកើនឡើងជិត ៣៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០៕

ប្រតិកម្មទៅវិញ